- 2020-10-02 03:54:30
- ជីវិតតារា
ទប់ទឹកភ្នែកសឹងមិនជាប់ ពេលអានសារភរិយា John Legend រៀបរាប់ពីការបាត់បង់កូនក្នុងផ្ទៃ
- 2020-10-02 03:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់ទឹកភ្នែកសឹងមិនជាប់ ពេលអានសារភរិយា John Legend រៀបរាប់ពីការបាត់បង់កូនក្នុងផ្ទៃ
ចន្លោះមិនឃើញ
គូស្វាមីតារាចម្រៀង John Legend និងភរិយា Chrissy Teigen បានបើកបង្ហាញរឿងរ៉ាវទុក្ខសោកធ្ងន់បំផុតដែលខ្លួនមិនធ្លាប់ជាប់ប្រទះក្នុងឆាកជីវិត គឺការបាត់បង់កូនក្នុងផ្ទៃ។
អមដោយរូបភាពសខ្មៅមួយសន្លឹក Chrissy បានសរសេររៀបរាប់ដូចតទៅនេះ ៖
“ពួកយើងពិតជារន្ធត់ចិត្ត និងមានអារម្មណ៍ថាចុកចាប់ខ្លាំង ជាការចុកចាប់ដែលយើងមិនធ្លាប់ជួបពីមុនមក។ ពួកយើងមិនអាចបញ្ឈប់ការហូរឈាមបាន និងមិនអាចផ្ដល់ឈាមបានគ្រប់គ្រាន់ដល់ទារក ទោះបីជាខំបញ្ចូលឈាមច្រើនប្លោកយ៉ាងណាក្ដី។ គឺមិនចេះគ្រប់គ្រាន់តែម្ដង។
ពួកយើងមិនដែលបានសម្រេចចិត្តដាក់ឈ្មោះឲ្យកូនយើង រហូតដល់ពេលវេលាចុងក្រោយបំផុតក្រោយពួកគេកើត គឺមុនពេលយើងចេញពីមន្ទីរពេទ្យបន្តិចប៉ុណ្ណោះ។ ប៉ុន្តែយើងបានចាប់ផ្ដើមហៅអាច្រមក់ក្នុងពោះម្នាក់នេះថា Jack។ ដូចនេះសម្រាប់យើងគឺគាត់មានឈ្មោះថា Jack។ Jack បានប្រឹងប្រែងដើម្បីក្លាយជាសមាជិកគ្រួសារដ៏តូចមួយនេះ ហើយគាត់នឹងនៅជាមួយយើងជារៀងរហូត។
ផ្ញើចំពោះ Jack, ម៉ាកពិតជាសុំទោសដែលជីវិតរបស់កូនត្រូវជួបរឿងលំបាកជាច្រើន សុំទោសដែលយើងមិនអាចផ្ដល់នូវជម្រកដែលកូនត្រូវការដើម្បីអាចឆ្លងផុត។ ពួកយើងនឹងស្រឡាញ់កូនជាប់ក្នុងចិត្តជានិច្ច។
អរគុណគ្រប់គ្នា ដែលបានផ្ញើកម្លាំងចិត្តវិជ្ជមាន និងបានធ្វើការបន់ផ្សង។ ពួកយើងជ្រួតជ្រាបនូវក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នា និងពិតជាអរគុណខ្លាំងណាស់។
ពួកយើងពិតជាពេញចិត្តនឹងជីវិតដែលយើងមាន ស្រឡាញ់ពេញចិត្ត Luna និង Miles ដែលជាកូនៗ ពេញចិត្តរាល់រឿងរ៉ាវអស្ចារ្យជាច្រើនដែលយើងបានឆ្លងកាត់។ ប៉ុន្តែជីវិតមិនអាចស្រស់បំព្រងរាល់ថ្ងៃនោះទេ។ នៅថ្ងៃដ៏អួអាប់បំផុតនេះ ពួកយើងនឹងសោកសង្រេង ពួកយើងនឹងយំឲ្យអស់ទឹកភ្នែក។ ប៉ុន្តែពួកយើងនឹងអោបគ្នា នឹងស្រឡាញ់គ្នាកាន់តែខ្លាំង ហើយនឹងឆ្លងកាត់វាជាមួយគ្នា៕”