/5f7bf3883374f_1601958780_medium.jpg)
- 2020-10-06 04:38:01
- ស្ទីលតារា
ទោះមានរាងម៉ាប់ៗមិនត្រូវស្ដង់ដាកូរ៉េ តែតារាម៉ូដែលរូបនេះ កំពុងល្បីថាស្អាត និងសិចស៊ីខ្លាំង!
- 2020-10-06 04:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះមានរាងម៉ាប់ៗមិនត្រូវស្ដង់ដាកូរ៉េ តែតារាម៉ូដែលរូបនេះ កំពុងល្បីថាស្អាត និងសិចស៊ីខ្លាំង!
ចន្លោះមិនឃើញ
រូបរាងស្គម ស្រឡូន ជាស្ដង់ដាមួយនៃស្ដង់ដាសម្រស់របស់តារាកូរ៉េ។ យ៉ាងណាក្ដី មានតារាម៉ូដែលមួយរូប ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង បើទោះបីជានាង មិនមានរូបរាងត្រូវស្ដង់ដាក៏ដោយ។ តារាម៉ូដែលរូបនោះ មានឈ្មោះថា Ji Sam។ ទោះមានសាច់ច្រើនជាងតារាម៉ូដែលដទៃទៀត ប៉ុន្តែនាងធ្លាប់ជាប់ដល់វគ្គ ២០នាក់ចុងក្រោយ នៃកម្មវិធីប្រកួតប្រជែងបវរកញ្ញា MIss Maxim ២០២០ ថែមទៀតផង។
យោងតាមវិបសាយ News Joins បានឲ្យដឹងថា Ji Sam គឺជាគ្រូបង្ហាត់ផ្នែកកាយសម្បទាផង ជាតារាម៉ូដែលផង ហើយក៏ជាអ្នកថតរូបម្នាក់ផងដែរ។ ទោះបីមានសាច់ច្រើនមែន ប៉ុន្តែនាងតែងហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារដែលត្រឹមត្រូវ ដើម្បីថែរក្សាសុខភាព និងសម្រស់របស់ខ្លួន មិនឲ្យរាងកាយប្រែប្រួលអត់តុល្យភាពនោះទេ។
Jim Sam តែងបង្ហោះរូបភាពស្អាតៗបង្ហាញរូបរាងដ៏សិចស៊ីរបស់នាង នៅលើ Instagram របស់ខ្លួន ជាពិសេសគឺឈុតប៊ីគីនីតែម្ដង។ ចង់ដឹងថា តារាម៉ូដែលរូបនេះ ស្រស់ស្អាត និងសិចស៊ីយ៉ាងណានោះ សូមទស្សនាបណ្ដុំរូបភាពពី Instagram របស់នាង ខាងក្រោមនេះ៖
រូបភាព៖ Instagram @jisamss