• 2020-11-27 04:47:31
  • ព័ត៌មាន

មកស្គាល់ចំណូលចិត្តបន្ថែមរបស់ប្រុសសង្ហា មុខមានមន្តស្នេហ៍ Wang Yibo

  • 2020-11-27 04:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wang Yibo គឺ​ជា​តារា​ពន្លក​ថ្មី​ប្រចាំ​វិស័យ​សិល្បៈចិន ដែល​ចេញមុខ​ទាំង​ជា​តារាចម្រៀង​ តារាសម្ដែង​ និងជា​សមាជិក​របស់​ក្រុម UNIQ របស់​ផលិតកម្ម​ Yuehua។

ផ្អែក​លើ​ទេពកោសល្យ​ សម្រស់​ស្រស់​សង្ហាបែប​នេះ​ មិនខ្វះទេ​អ្នក​គាំទ្រដែល​លង់​ស្រឡាញ់។ ដូចនេះ​ ជា​រឿង​ល្អ​ បើ​សិន​យើង​ទៅ​ដឹង​រឿង​រ៉ាវ​បន្ថែម​មួយ​ចំនួន​ទាក់ទង​នឹង​កម្លោះ​សង្ហារូបនេះ។

  • Yibo មាន​ឈ្មោះ​ពេញជាភាសាចិន Wang Yibo និង​ឈ្មោះ​ជាភាសាកូរ៉េ Wang Il Bak កើត​នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៧ នៅ​ក្នុង​ក្រុង Luoyang ប្រទេស​ចិន។

  • លោក​មាន​ទម្ងន់​ ៥៩គីឡូ និង​កម្ពស់​ ១៧៩សង់ទីម៉ែត្រ ព្រម​ទាំងមាន​ឈាម A។

  • ក្រៅពីភាសាចិន លោក​ក៏ចេះ​កូរ៉េស្ទាត់ដែរ

  • អ្វី​ដែល​ Yibo ខ្លាចជាងគេ? នោះ​ប្រាកដជា​ខ្មោច កន្លាត និង​ភាពងងឹត។

  • ជំនាញ​បែប​កម្សាន្តរបស់ Yibo មាន​ដូចជា​លេង Yo-Yo, ជិះក្ដារបន្ទះ, Beatbox និង​រាំបែប​ Krump Dance។

  • តារាដែល​តែង​ស្ថិត​នៅ​ក្នុង​ចិត្ត​ Yibo គ្រប់ពេល​នោះគឺក្រុម BIGBANG, Eddie Peng, Kendrick Lamar, Chris Brown, Rihanna, A$AP, Kanye West, Beyonce និង Eason Chen។

  • ចូល​ដល់​ភាពយន្ត​ដែល​ Yibo ចូល​ចិត្តខ្លាំង​ជាងគេ​មាន​ ២​រឿងគឺ «Fast and Furious» និង «Spider-Man»។

  • ពណ៌ស្រឡាញ់​ងប់ខ្លាំង​មាន​ ក្រហម ខ្មៅ បៃតង ស និង​ពណ៌មាស។
  • និយាយពីម្ហូបវិញ លោក​ចូលចិត្ត​មី និង​ នំប៉ាវចំហុយ
  • ចំណែក​ប្រភេទនារីដែល Yibo ប៉ងចង់បាន​ជាគូ ត្រូវតែ​ជា​នារីស្មោះត្រង់ ចេះគោរពគេឯង គួរ​ឲ្យស្រឡាញ់ និង​សិចស៊ី៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់