- 2024-05-07 02:50:38
- ព័ត៌មាន
ជីវិតពិតតួស្រីរឿង «ផ្នូរបិសាច» Kim Go Eun នារីចិត្តមាំទាំងក្នុង និងក្រៅរឿង
- 2024-05-07 02:50:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតពិតតួស្រីរឿង «ផ្នូរបិសាច» Kim Go Eun នារីចិត្តមាំទាំងក្នុង និងក្រៅរឿង
ចន្លោះមិនឃើញ
Kim Go Eun ជាតារាសម្ដែងកូរ៉េខាងត្បូងដ៏មានប្រជាប្រិយភាពមួយរូប និងកំពុងទទួលបានការចាប់អារម្មណ៍សម្រាប់វត្តមានរបស់នាងក្នុងភាពយន្តខ្នាតធំ «ផ្នូរបិសាច» ឬ «Exhuma»។
ទោះជាយ៉ាងណា កន្លងមកនាងបានសាងភាពល្បីល្បាញលើថ្នាលសិល្បៈតាមរយៈរឿង «Goblin», «The King: Eternal Monarch» និងរឿងជាច្រើនទៀតដែលភាគច្រើនសុទ្ធតែទទួលបានការគាំទ្ររទូទាំងពិភពលោក។ នេះគឺជាការពិតដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីតារាវ័យ ៣២ ឆ្នាំរូបនេះ។
ប៉ុន្តែនៅពេលនេះ Sabay នឹងលើកយករឿងរ៉ាវចេញពីជីវិតពិតក្រៅសិល្បៈរបស់តារាស្រីដ៏មានទេពកោសល្យរូបនេះ៖
១. ការពិតគួរឱ្យចាប់អារម្មណ៍អំពី Kim Go Eun
តារាស្រីរូបនេះ កើតនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៩១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែ នៅអាយុ ៣ ឆ្នាំ Go Eun បានផ្លាស់ទៅនៅប្រទេសចិនជាមួយគ្រួសារ។ នាងបានចំណាយពេល ១០ឆ្នាំក្នុងការប្រើជីវិតនៅប្រទេសចិន ជាកន្លែងមួយជិតក្រុងប៉េកាំង ជាហេតុនាងអាចនិយាយភាសាចិនបានយ៉ាងស្ទាត់។ ពេលត្រឡប់មករស់នៅកូរ៉េវិញ គឺនៅពេលនាងមានវ័យជំទង់ទៅហើយ។
២. ពុំធ្លាប់មានក្ដីសុបិនចង់ធ្វើជាតារាសម្ដែងឡើយ
ទោះបីជា Go Eun មិនដែលស្រមៃចង់ក្លាយជាតារាសម្តែង ក៏អាជីពសម្តែងរបស់នាងបានចាប់ផ្តើមដោយឯកឯង តាំងពីនៅវិទ្យាល័យ។ ក្រោយនាងសម្តែងនៅវិទ្យាល័យ មហិច្ឆតាក្នុងការសម្តែងក៏ស្រាប់តែឆេះឆួលឡើង ហេតុនេះនាងក៏បានសម្រេចចិត្តបន្តវាទៀត។
៣. អាចច្រៀងបានយ៉ាងពីរោះ
មិនត្រឹមតែជាតារាសម្ដែងដែលពោរពេញទៅដោយសមត្ថភាពអស្ចារ្យទេ Go Eun ក៏មានទេពកោសល្យក្នុងការច្រៀងដែរ ដែលសំឡេងរបស់នាងត្រូវមហាជនសរសើរថាអាចចាប់អាជីពជាតារាចម្រៀងបាន។
៤. ជានារីដែលចូលចិត្តកីឡាបែបផ្សងព្រេង
នាងមិនខ្លាចអ្វីឡើយតាំងពីលោតទឹក ឬលោតមេឃ និងមុជចូលទឹកជ្រៅ (Scuba Diving) ជាដើម។
តារាស្រីរូបនេះតែងទៅលោតទឹក ដើម្បីបំបាត់ភាពតានតឹង។ ទោះបីជាយ៉ាងណាក៏ដោយ នាងបានរក្សាវាទុកជាអាថ៌កំបាំងពីឪពុកម្តាយរបស់នាង ខណៈដែលពួកគេព្រួយបារម្ភ ដែលកូនមានចំណង់ចំណូលចិត្តទៅសកម្មភាពបែបគ្រោះថ្នាក់ទាំងនេះ។
៥. នាងមានអាជ្ញាប័ណ្ណអ្នកមុជទឹកសង្គ្រោះ
នៅឆ្នាំ ២០២១ Kim Go Eun បានចូលរួមកម្មវិធី Sea Of Hope ដែលមានតួតារាដំណើរការ បារនៅឆ្នេរមួយ និងបម្រើអតិថិជនរបស់ពួកគេ។
ក្នុងកម្មវិធី Kim Go Eun បានស្ម័គ្រចិត្តទៅមុជទឹក ដើម្បីសម្អាតសមុទ្រ។ តារាស្រីរូបនេះបានមុជទឹកច្រើនជាង ១០០ ដងចាប់តាំងពីនាងបានចាប់ផ្ដើមមុជទឹកក្នុងឆ្នាំ ២០០៦។
នៅកម្មវិធី “Sea of Hope" Kim Go Eun បានបង្ហើបថានាងមានអាជ្ញាប័ណ្ណអ្នកមុជទឹកជួយសង្គ្រោះ និងជាអ្នកមុជទឹកដែលមានការបញ្ជាក់ទទួលស្គាល់តាំងពីឆ្នាំ ២០១៨។ នៅឆ្នាំ ២០២១ នាងបានចូលរៀនវគ្គ Ocean Discovery Course ហើយឥឡូវនេះជា Marine Biology Diver ដែលមានការបញ្ជាក់ត្រឹមត្រូវ។ ទោះបីជានាងរវល់យ៉ាងណាក៏ដោយ ក៏នាងនៅតែស្ម័គ្រចិត្ដធ្វើការសម្អាតសមុទ្រគ្រប់ពេលដែលនាងអាចឆ្លៀតពេលបាន។
៦. រឿងស្នេហា
តាមសេចក្តីរាយការណ៍ Kim Go Eun ធ្លាប់បានទាក់ទងស្រឡាញ់គ្នាជាមួយនឹងតារាសម្ដែង Shin Ha Kyun អ្នកដែលមានវ័យច្រើនជាងនាងដល់ទៅ ១៧ឆ្នាំ។ ប៉ុន្តែទំនាក់ទំនងនេះមិនបានស្ថិតស្ថេរយូរឡើយ អ្នកទាំងពីរក៏សម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួនវិញ។
៧. អត្តចរិតពិត
ផ្អែកលើសម្ដីអ្នកដែលធ្លាប់រួមការងារជាមួយបានឲ្យដឹងថា Kim Go Eun គឺជាមនុស្សម្នាក់ដែលឆ្លាត ចូលចិត្តចង់ចេះចង់ដឹងពីអ្វីនៅជុំវិញខ្លួន ពិសេសក្លាហានពីធម្មជាតិ។ នាងមានភាពរឹងមាំចេញពីក្នុង មានភាពជាខ្លួនឯង និងមិនចូលចិត្តធ្វើអ្វីមួយឈូឆរតាមគេនោះទេ៕
ប្រភព៖ The Smart Local