• 2024-05-13 06:58:12
  • ព័ត៌មាន

ប្ដីប្រពន្ធមួយគូ ធ្វើរឿងហួសហេតុក្នុងកម្មវិធីប្រគុំតន្រ្តី The Eras Tour របស់Taylor Swift គេរិះគន់ព្រៀត

  • 2024-05-13 06:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះឪពុកម្ដាយទារកមួយគូ បង្កការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងបន្ទាប់ពីពួកគេធ្វើសកម្មភាពមិនគប្បីក្នុងកម្មវិធីប្រគុំតន្រ្តី The Eras Tour របស់ Taylor Swift នៅក្នុងប្រទេសបារាំង។

អ្នកចូលរួមជាច្រើនបានបង្ហោះក្នុងរូបទារកម្នាក់ដេកនៅលើឥដ្ឋ លើបណ្តាញសង្គមខណៈឪពុកម្តាយមួយគូបង្ហាញសកម្មភាពទើសភ្នែកដល់អ្នកចូលរួមផ្សេងទៀត ដែលដាក់ឱ្យកូនដេកបែបនេះ ទាំងដែលខ្លួនកំពុងសប្បាយរីករាយជាមួយកម្មវិធីប្រគុំតន្រ្តីក្នុងប្រទេសបារាំង។

អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានរិះគន់ថា៖ «ខ្ញុំមិនបានចូលរួមឈរនៅទីនោះទេ ប៉ុន្តែខ្ញុំច្បាស់ជាជូនដំណឹងដល់សន្តិសុខ ប្រសិនបើខ្ញុំឃើញទារកត្រូវបានគេដាក់ឱ្យដេកនៅលើដីបែបនេះ។ "

នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ឪពុកម្តាយខាងលើ ដែលបណ្តោយឱ្យកូនដេកលើឥដ្ឋក្នុងពេលប្រគុំតន្ត្រី។ ទស្សនិកជនទាំងនេះបានសង្កត់ធ្ងន់ថាទារកពិតជាអាចនឹងមានគ្រោះថ្នាក់ក្នុងករណីណាមួយខុសប្រក្រតីនៅក្នុងការប្រគុំតន្ត្រី។ បន្ថែមពីលើនោះមានការលើកឡើងថា៖ «ខ្ញុំក៏មានកូន ខ្ញុំមិននឹកស្មានថាឪពុកម្ដាយម្នាក់នេះបណ្ដាយឱ្យកូនដេកបែបនេះក្នុងកម្មវិធីប្រគុំតន្ត្រីសោះ”៕

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់