• ព្រហស្បតិ៍, 6 មីនា 2025 07:14
  • ព័ត៌មាន

ដូចក្នុងរឿង ព្រេងនិទាន! កម្លោះ CEO រូបសង្ហា សុំ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា រៀបការ

  • ព្រហស្បតិ៍, 6 មីនា 2025 07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនប្រុស អ្នកឧកញ៉ា អុឹង ប៊ុនហូវ លោក អុឹង ស៊ីវឈន់ បានធ្វើពិធីសុំរៀបអាពាហ៍ពិពាហ៍ ទៅកាន់គូគាប់ភ្ជាប់និស្សិយរបស់លោក គឺ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ ពិធី Proposal នេះត្រូវបានគេមើលឃើញថា ពោលពេញទៅដោយស្នាមញញឹម និង ប្រកបដោយភាពរ៉ូមែនទិច។

ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា បានបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ទ្រង់ថា ៖ “ផុសយឺតបន្តិច ព្រោះខ្ញុំមានអារម្មណ៍ជាច្រើន ហើយមិនដឹងនិយាយយ៉ាងណាទើបល្អ ប៉ុន្តែ រឿង មួយ ដែលខ្ញុំច្បាស់ គឺខ្ញុំ មិន ដែល មាន អារម្មណ៍ រីករាយ រំភើបនិងមានអំណរគុណបែបនេះទេ។ ខ្ញុំមានអារម្មណ៍ថាមានសំណាង និងក្ដីសុខដែលបានទទួលការ surprise ដ៏ពិសេសពីគូដណ្តឹងរបស់ខ្ញុំ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺការបានឃើញមនុស្សទាំងអស់ដែលខ្ញុំស្រលាញ់ និងគោរព បានមកជួបជុំគ្នាក្នុងបន្ទប់តែមួយដើម្បីអបអរក្ដីស្រលាញ់"។

ទ្រង់ បន្តថា "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូងចំពោះក្រុមគ្រួសារទាំងសងខាង ចំពោះការផ្ដល់កិត្តិយស ពេលវេលា ការស្រឡាញ់ និងវត្តមានចូលរួម។ ហើយ ចំពោះ មិត្ត ជាទីស្រឡាញ់ របស់ខ្ញុំ សូមអរគុណ អ្នកដែល តែងតែ នៅទីនេះ ផ្ដល់ក្ដីស្រលាញ់រាប់អានមិនដែលប្រែប្រួល និង ចូលរួមចែក រំលែក ភាពរីករាយមួយនេះ។ បើមានអ្នកណាឆ្ងល់ថាហេតុអ្វីបានជាមិនមានរូបថតច្រើន គឺដោយសារតែភាគច្រើនមានតែរូបខ្ញុំយំ ដោយសាររំភើបពេក”។

ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរេាត្តម ចក្រពង្ស។ ទ្រង់ជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់