• 2024-05-17 04:30:10
  • ជីវិតតារា

មានលុយធ្វើអីក៏សម បុរសម្នាក់ប្រើជីវិតបែបអភិជន រហូតគេដាក់ឈ្មោះថាជា «Kim Kardashian ចិន»

  • 2024-05-17 04:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Phoenix News អ្នកមានឥទ្ធិពលម្នាក់ឈ្មោះ Wang Hong Quan Xing បានបង្ហើបថា ខ្លួនមានផ្ទះចំនួន ៧ខ្នង ដែលមានទីតាំងនៅ Star River ដែលជាបរិវេណលំនៅដ្ឋានដ៏ប្រណីតប្រចាំនៅទីក្រុងប៉េកាំង។

ជាភស្តុតាងបញ្ជាក់ថាបុរសរូបនេះជាអភិជន នោះគឺលោកមិនដែលចេញទៅក្រៅឡើយ ដរាបណាស្លៀកពាក់ រៀបចំខ្លួនជាមួយនឹងគ្រឿងតែងខ្លួនដែលមានតម្លៃយ៉ាងហោចណាស់ ១,៤ លានដុល្លារ។ លោកក៏មានបុគ្គលិក ៨នាក់ ដែរ ហើយមានអ្នកដើរតាម ដើម្បីធានាការពារសុវត្ថិភាព។ ស្រដៀងគ្នានេះដែរ Kim Kardashian ក៏ត្រូវបានគេស្គាល់ច្បាស់ថាជាសេដ្ឋីនី ដែលតែងតែបង្ហាញភាពឡូយឆាយ តាមរយៈសម្លៀកបំពាក់ របស់ប្រើប្រាស់ ទ្រព្យសម្បត្តិជាដើម។

លោក Wang
Kim Kardashian

ងាកមកលោក Wang វិញ មិនខ្មាស់អៀនឡើយក្នុងការបង្ហោះ អំពីរបៀបរស់នៅដ៏ស៊ីវីល័យនៅលើបណ្ដាញសង្គមទៅកាន់អ្នកគាំទ្រជាង ៤,២ លាននាក់របស់គាត់នៅលើ Douyin (TikTok ចិន)។ នៅពេលសួរថាហេតុអ្វីបានជាគាត់ចង់ក្លាយជាបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ទាំងដែលខ្លួនជាអ្នកមានរួចទៅហើយនោះ? លោកក៏ឆ្លើយយ៉ាងសាមញ្ញថា ​ខ្លួនចង់បាន​ការចាប់អារម្មណ៍។

លោកបាន​ប្រាប់ថា៖ «ខ្ញុំមិនខ្វល់ថាខ្ញុំអាចធ្វើបានប៉ុន្មាននោះទេ។ ខ្ញុំគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍មកលើខ្ញុំ»

លោកមានអាជីវកម្មផ្ទាល់ខ្លួនច្រើនមិនធម្មតាដែរ ដូចថ្មីៗនេះទើបតែសម្ពោធហាងទំហំ ១,០០០ ម៉ែត្រការ៉េ ដែលមានឈ្មោះថា Quranus ដែលមានទីតាំងនៅចំកណ្តាលនៃសង្កាត់ប្រណិតនៃទីក្រុងសៀងហៃ ដោយមានតារាល្បីៗដូចជា Christy Chung និង Wu Chun ចូលរួមក្នុងព្រឹត្តិការណ៍នោះទៀតផង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់