• 2020-12-16 04:11:19
  • ស្ទីលតារា

តោះ...! ទស្សនា​រូបថត សន ពិសិដ្ឋ បញ្ចេញ​ក្លែប​សាច់ដុំក្បាល​ពោះ ជាមួយ​ឈុត​ក្រហម​ឆ្អៅ

  • 2020-12-16 04:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សម្ដែង និង​ម៉ូដែល​ខ្មែរ​កាន់​តែ​ច្រើន​ឡើង បាន​និយាយ​ពី​ថ្ងៃ​បុណ្យ Chrismus និង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល។ តារា​ទាំង​នេះ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ និង​សកម្មភាព​ស្លៀកពាក់ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ ដើម្បី​បង្ហាញ​ទៅ​កាន់​ហ្វេនៗ​ពួកគេ។

ដោយឡែក​តារា​សម្ដែង​ប្រុស សន ពិសិដ្ឋ វិញ។ លោក​បាន​បញ្ចេញ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​លោក​ពាក់​ម៉ាស ហើយស្លៀក​ពាក់​ឈុត​ក្រហម​ឆ្អៅ​បញ្ចេញ​សាច់​ដុំ​យ៉ាង​សង្ហារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​យប់មិញ។

មាន​អ្នក​គាំទ្រ​លោក​មិន​តិច​ទេ​ដែល​បាន​ពោល​សរសើរ​ពី​សាច់​ដុំ​ដៃ និង​ក្បាល​ពោះ​របស់​លោក ជាមួយ​នឹង​ការ​ស្លៀកពាក់​ស្រដៀង​ទៅ​នឹង​តា​ណូអែល(Santa claus) ក្នុង​ថ្ងៃ​បុណ្យ Chrismus។ តោះ...! ទស្សនា​រូប​ថត​បង្អួត​រាង​របស់​តារា​សម្ដែង​រូប​នេះ​ទាំង​អស់​គ្នា៖

រូបថត៖ ហ្វេសប៊ុក សន ពិសិដ្ឋ

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់