• 2021-02-01 08:00:24
  • ស្ទីលតារា

មើល​ភ្លឹក! សារ៉ាយ សក្ខណា បញ្ចេញ​ដើមទ្រូង​សខ្ចី​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​របស់​នាង

  • 2021-02-01 08:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ៉ាយ សក្ខណា ដែល​ជា​តារា​សម្ដែង​ស្រី​មាន​ឥរិយាបថ​ស្រគត់ស្រគំ ហើយ​ចេញ​ដើរ​ទៅ​ណា​មក​ណា​គេ​តែងតែ​ឃើញ​នាង​ស្លៀកពាក់​ជិត​ៗ​ខ្លួន​នោះ ស្រាប់​តែ​ថ្ងៃ​នាង​បញ្ចេញ​រូប​ថត​បី​សន្លឹក​ជាមួយ​ឈុត​អាវ​យឺត​ដៃ​តូច​បញ្ចេញ​ដើម​ទ្រូង​មើល​ស្ទើរ​ភ្លឹក។

សារ៉ាយ សក្ខណា ដែល​ពេល​នេះ​មាន​ស្វាមី និង​កូន​ពីរ​នាក់​ទៅ​ហើយ​នោះ នាង​នៅ​តែ​រក្សា​សម្បុរ​ភ្លឺ​ថ្លា និង​រូប​សម្ផស្ស​មិន​ចាញ់​តារា​ក្រមុំ​ៗ​ទើប​រះ​ស្រករក្រោយ​នេះ​ឡើយ។ ភ្ជាប់​ជាមួយ​រូបថត​ស៊ិច​ស៊ី​របស់​នាង​ចំនួន​បី​សន្លឹក​នៅ​ថ្ងៃទី១ ខែ​កុម្ភៈ នេះ នាង​និយាយ​ថា"ថត​លេង​ៗ ហើយ​ក៏​ផុស​លេង​ៗ​ដែរ​ហ្មង​ទៅ"។

សារ៉ាយ សក្ខណា ធ្លាប់​ជា​តារា​សម្ដែង និង​ដើរ​ម៉ូត​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ក្រោយ​ពី​នាង​ឈាន​ជើង​ចូល​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី Freshie Girl កាល​ពី​ឆ្នាំ​២០០៦។ ត្បិត​ថា បច្ចុប្បន្នសក្ខណា ចេញ​ឆ្ងាយ​ពី​អាជីព​សម្ដែង និង​ដើរ​ម៉ូត ដោយ​ចេញ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ទីនោះ​ហើយ​ក្ដី ប៉ុន្ដែ​នាង​បង្ហាញ​ការ​នឹករលឹក​ដល់​អ្នក​សិល្បៈ ហើយ​នាង​តែងតែ​បង្ហាញ​រូប​ខ្លួន​ក្នុង​ឈុត​សម្ដែង ឬ​ដើរ​ម៉ូត តែ​គេ​កម្រ​ឃើញ​នាង​ស្លៀក​ស៊ិចស៊ី​បញ្ចេញ​ដើម​ទ្រូ​ដូច​ថ្ងៃ​នេះ​ណាស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់