
- 2021-02-26 04:13:49
- ស្ទីលតារា
ពេលដោះខោអាវក្រៅចេញ បានដឹងថា ស្រីស្អាត កូស៊ីន ពិតជាយុវតីមានរូបរាងឡូយខ្លាំង!
- 2021-02-26 04:13:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលដោះខោអាវក្រៅចេញ បានដឹងថា ស្រីស្អាត កូស៊ីន ពិតជាយុវតីមានរូបរាងឡូយខ្លាំង!
ចន្លោះមិនឃើញ
ប្រិយមិត្តដែលជាអ្នកគាំទ្រស្រីស្អាត ហេង កូស៊ីន ដែលជាដៃគូសម្ដែងសាកសមមួយរបស់ ផាន់រុង បាន និងកំពុងកោតសរសើរ យុវតីរូបនេះ ថានាងពិតជានារីដែលមានរូបរាងអំណោយផលល្អពីធម្មជាតិកម្រប្រទះ។
ការលើកសរសើរទាំងនេះ កើតឡើងក្រោយពីប្រិយមិត្តជាច្រើនបានឃើញជាក់ច្បាស់របស់តារាស្រី ពេលដែលនឹងបានដោះខោអាវក្រៅប្រលែងខ្លួនបង្ហាញពីរាងកាយដ៏ស្រឡូន និងសិចស៊ី។ ទិដ្ឋភាពនោះ កូស៊ីន បានបញ្ចេញឲ្យប្រិយមិត្តបានឃើញតាមរយៈរូបមួយសន្លឹកដែលនាងបង្ហោះនៅលើបណ្ដាញសង្គមរបស់នាង។
រូបនោះ គេឃើញថា កូស៊ីន ដែលបិទបាំងរាងកាយត្រឹមតែឈុតប៊ីគីនីពណ៌មង្ឃុតនោះ ពិតជាមានរាងស្វែលល្អ ជើងស្រឡូន ក្បាលពោះរាបស្មើ ជាទីប្រាថ្នារបស់បុរស និងនារីគ្រប់រូប។ ក្រោយឃើញរូបភាពមួយសន្លឹកនេះហើយ ប្រិយមិត្តរាប់រយនាក់ ពិតជាទប់មាត់មិនសរសើរមិនបាន។ ខ្លះពោលដោយការភ្ញាក់ផ្អើល ព្រោះមិនដែលបានឃើញ កូស៊ីន ស្លៀកបាក់បែបនេះពីមុនមក។ អ្នកខ្លះទៀត ក៏សរសើរចំៗថា កូស៊ីន ពិតជាមានរូបរាងស្អាត និងសមសួនខ្លាំងណាស់។
ហេង កូស៊ីន ចាប់ផ្ដើមមានគេស្គាល់ ក្រោយលេចមុខសម្ដែងវីដេអូខ្លីៗជាមួយ ផាន់រុង កាលពីពាក់កណ្ដាលឆ្នាំ ២០២០។ ត្បិតថាមិនមានបទពិសោធន៍លើការសម្ដែង ប៉ុន្តែយុវតី វ័យ ១៩ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោខ្លាំង តាមរយៈទេពកោសល្យសម្ដែងពីកំណើត ដែលលេចនូវភាពទាក់ទាញបែបធម្មជាតិៗ។ ចំណុចនេះ សូម្បីតែ ផាន់រុង ដែលដឹកនាំសម្ដែងក្នុងវីដេអូខ្លីៗនោះ ក៏សរសើរដែរ។
យុវជនមកពីខេត្តបន្ទាយមានជ័យលើកឡើងថា កូស៊ីន ឆាប់ចាប់បានលឿន និងជាមនុស្សសាច់ការ។ ចំណុចបន្តទៀតដែលមិនអាចផាត់ចោលបាន គឺនាងមានវ័យក្មេង និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ ក្រោយពីបានសាងការចាប់អារម្មណ៍លើការសម្ដែងវីដេអូខ្លី។ បច្ចុប្បន្ន កូស៊ីន ចាប់ផ្ដើមមានទីផ្សារការងារសិល្បៈកាន់តែច្រើន ក្នុងនោះគេឃើញនាងបានចូលសម្ដែងក្នុងវីដេអូចម្រៀង និងវីដេអូកំប្លែងខ្លីរបស់ស្ថានីយទូរទស្សន៍ថោនផង៕