/60cab4ca24473_1623897240_medium.jpg)
- 2021-06-17 02:45:12
- ព័ត៌មាន
កាលមុនឲ្យផលទាំងរយៗដុល្លារ ឥឡូវ អៀង ចេនឡា ថាមានការខាតបង់ក្នុងរបរលក់មាន់
- 2021-06-17 02:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលមុនឲ្យផលទាំងរយៗដុល្លារ ឥឡូវ អៀង ចេនឡា ថាមានការខាតបង់ក្នុងរបរលក់មាន់
ចន្លោះមិនឃើញ
ទន្ទឹមនឹងការងារសិល្បៈជាច្រើនត្រូវផ្អាក រំសាយ ឬក៏ពន្យារពេលធ្វើឲ្យសិល្បករជាច្រើនជួបការលំបាក មុខរបរក៏ស្ទើរតែឈរជើងមិនហ្នឹង ដូចករណីមួយរបស់តារាកំប្លែង ដែលបង្ហើបថា ពេលនេះ មុខរបរលក់មាន់របស់លោកក៏ខាតបង់ដែរ។
ចេនឡា ថា ការបញ្ជាទិញមានការធ្លាក់ចុះច្រើន ស្របពេលដែលមាន់ដែលយកមកជួបបញ្ហាឈឺ និងងាប់ជាបន្តបន្ទាប់ទៀតកាលពីពេលកន្លងមក ធ្វើឲ្យខាតបង់ប្រាក់មួយចំនួនធំដែរ។ ចំណូលស្ទើរតែមិនមាន តែចំណាយមានជាហូរហែ ជាហេតុធ្វើតារាកំប្លែង អៀង ចេនឡា ជួបការលំបាកដោយអន្លើ។ ប៉ុន្តែលោកថា អ្វីៗមិនទាន់ដល់ថ្នាក់ទាល់នោះទេ វាគ្រាន់តែធ្វើឲ្យមានបញ្ហាខ្លះប៉ុណ្ណោះ។
លោក ចេនឡា បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលខ្លាំង ក្រោយពីប្រមាណជាង១ឆ្នាំមុនលោក បើកទម្លាយពីរឿងពិតរបស់លោកនៅពីក្រោយភាពហ៊ឺហាដែលមាននៅក្នុងការសម្ដែង ពោលគឺលោក ត្រឹមជាអ្នកលក់មាន់ម្នាក់ប៉ុណ្ណោះ។ សារនោះ ភ្លាមៗ មិនមានមនុស្សច្រើនឡើយជឿថាជាការពិត។ ពួកគេយល់ថា លោកគ្រាន់តែលេងសើច បើទោះមានរូបលោកកំពុងដឹកមាន់ទៅឲ្យភ្ញៀវក៏ដោយ ព្រោះតែគេដឹងថាលោក ជាតារាកំប្លែងស្រាប់។
ប៉ុន្តែសាមីខ្លួន បានប្រាប់សារព័ត៌មានថា គឺជាការពិត គឺលោកជាអ្នកលក់មាន់ពិតមែន។ របរនេះលោកផ្ដើមដំណើរការប្រមាណ៣ឆ្នាំហើយ គិតមកដល់ពេលនេះ ដោយដំបូងឡើយផ្ដើមពីការចិញ្ចឹមលេង ព្រោះលោកជាអ្នកចូលចិត្តចិញ្ចឹមសត្វ។ លោកបានទិញមាត់ ៤-៥ក្បាលមកចិញ្ចឹម លក់មាន់កើតកូនច្រើនទៅៗ លោកក៏ថតបង្ហោះលើបណ្ដាញសង្គម ក៏ស្រាប់តែមានសាកសួររកទិញច្រើននាក់។ ដូច្នេះហើយ លោកក៏ចិញ្ចឹមជាអាជីវកម្មបន្ថែមពីការងារសិល្បៈរហូតមក។
របរដែលមិនសូវល្អមើល កន្លងមកអាចរកចំណូលឲ្យលោក ចេនឡា បាន ៤០០-៥០០ដុល្លារក្នុង១ខែដែរបន្ថែមពីលើការងារសិល្បៈ។ មិនត្រឹមប៉ុណ្ណឹងក្នុងរដូវកាលមានតម្រូវការខ្ពស់ ដូចជាបុណ្យចូលឆ្នាំចិនជាដើម ១ថ្ងៃលោកអាចរកប្រាក់ចំណេញបានដល់ ២០០-៣០០ដុល្លារថែមទៀត។ យ៉ាងណា ចាប់តាំងពីការមកដល់នៃមេរោគកូវីដ១៩ អ្វីៗបានក្រឡាប់ចាក់។
តារាកំប្លែងពេញនិយមរូបនេះ ប្រាប់ថា ការបញ្ជាទិញធ្លាក់ចុះ។ ក្រៅពីនេះ មាន់នៅសល់ដែលត្រូវបានគេបញ្ជាទិញ ក៏ពិបាកក្នុងការដឹកឲ្យម៉ូយថែមទៀត។ យ៉ាងណា មកដល់ពេលនេះ លោកថា អ្វីៗផ្ដើមមានភាពល្អប្រសើរឡើងវិញខ្លះហើយ។
លោក ចេនឡា គឺជាអ្នកលក់មាន់ស្រែមួយរូប ដែលលោកទទួលទិញពីបន្តពីគេ ហើយយកមកចិញ្ចឹមថែបំប៉នដោយខ្លួនឯង មុនលក់ចេញទៅទីផ្សារ ឬអ្នកទិញនានា។ ដូច្នេះហើយ ប្រសិនបើប្រិយមិត្តមានតម្រូវការមាន់ស្រែ អាចទាក់ទងលោកបាន៕