
- 2021-07-01 06:52:09
- ព័ត៌មាន
ប្រកាសសង្គ្រាម! នាយ ចេនឡា តំឡើងសរសៃកដាក់ ស្រីពីន ដល់ថ្នាក់ស្អប់មុខគ្នាមិនចង់ធ្វើការជាមួយ
- 2021-07-01 06:52:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសសង្គ្រាម! នាយ ចេនឡា តំឡើងសរសៃកដាក់ ស្រីពីន ដល់ថ្នាក់ស្អប់មុខគ្នាមិនចង់ធ្វើការជាមួយ
ចន្លោះមិនឃើញ
ថ្មីៗនេះនៅក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល នឹងចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយតារាកំប្លែងពីរដួង គឺនាយ ចេនឡា និងស្រីស្អាត ពីនពីន តំឡើងសរសៃក ពោលពាក្យចំៗមុខ ដែលដើមហេតុកើតឡើង ចេញពីការនិយាយដើមគ្នា។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាសម្ដែង និងជាតារាកំប្លែងនាយ ចេនឡា បានបង្ហោះកាលពី ថ្មីៗនេះ និយាយបកអាក្រាធអំពីដៃគូសម្លែងកញ្ញា ពីន ពីន ថាជាមនុស្សធ្វើគុណបានទោស មិនតែ ប៉ុណ្ណោះនាយ ចេនឡា ហ៊ានប្រកាសក្ដែងៗបដិសេធផលិតកម្មទាំងអស់ដែលហៅលោកធ្វើការជាមួយ ស្រីពីន គឺលោកមិនធ្វើជាដាច់ខាត់ ពោលមានម្នាក់ត្រូវអត់ម្នាក់។
នាយ ចេនឡា៖”ស្ដាយណាស់ ដែលខ្ញុំស្គាល់អ្នក ធ្វើគុណបានទោស ស្អប់បំផុតមិនចេះសួរហេតុផល អោយច្បាស់លាស់ ជឿសំដីអ្នកដទៃ រាងហើយរឿងយកអាសារមនុស្សស្រី សូមជំរាបដល់គ្រប់បណ្ដារ ក្រុមហ៊ុន បណ្ដារផលិតកម្មទាំងអស់ បើហៅស្រីពិនធ្វើការ សូមកុំហៅខ្ញុំ មានខ្ញុំអត់គាត់ មានគាត់អត់ខ្ញុំ” ។
យ៉ាងណាមិញបន្ទាប់នាយ ចេនឡា បង្ហោះសារក្ដៅចិត្តបែបនេះស្រីស្អាត ពីន ពីន មិនចាំយូក៏បាន វាយបកទៅកាន់នាយ ចេនឡា ថាបើមិនបាននិយាយដើមអាក្រក់ ពីនាងចាំបាច់អីប្រកាសសង្គ្រាមអីដល់ថ្នាក់នឹង បើជួយហើយដើរនិយាយមិនល្អពីនាងដដែលមានន័យ អី។
ស្រីពីន៖”ខឹងមែនបង? គ្រាន់តែថាបងឯងនិយាយអាក្រក់ពីខ្ញុំប្រាប់គេមែនអត់នឹងខឹងមែនបង? ចុះបើបងពិតជាមិនបាននិយាយទេ ក៍អត់ទៅ? ក៍ចប់ទៅ អីក៍ប្រកាសសង្រ្កាមអីដល់ថ្នាក់និងនោះ!!! អំពើល្អជួយខ្ញុំ ខ្ញុំដឹងតើតែបើជួយខ្ញុំហើយដើរនិយាយអាក្រក់ពីខ្ញុំបែបនេះបែបនោះដដែលហ្នឹងគិត ថាសមនឹងតម្លៃជួយហ្នឹងដែរ។ ចរឹកដូចក្មេងបង ចាស់ហើយណាកុំធ្វើដូចក្មេងចឹង អត់សមនិង មុខបងឯងទេ! ដឹងនៅ“៕