- 2021-07-09 09:57:21
- ជីវិតតារា
សាឡាត់ ស្រីឡាង ប្រកាសថា នឹងតាមដានរឿងអង្គរវត្តដោយយកចិត្តទុកដាក់!
- 2021-07-09 09:57:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាឡាត់ ស្រីឡាង ប្រកាសថា នឹងតាមដានរឿងអង្គរវត្តដោយយកចិត្តទុកដាក់!
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅនេះ ផ្ទុះប្រតិកម្មរឿងប្រទេសជិតខាងសាងសង់ប្រាសាទមួយ ស្ថិតនៅខេត្តបុរីរ៉ាំ ហើយគេសង្ស័យថាបានចម្លងរចនាបថពីប្រាសាទអង្គរវត្ដរបស់ខ្មែរនោះ ក៏មានពលរដ្ឋខ្មែរជាច្រើន ក្នុងនោះមានសិល្បករខ្មែរផងបានប្រតិកម្ម ខណៈ សាឡាត់ ស្រីឡាង ថានាងក៏តាមដានយកចិត្តទុកដាក់ដែរ។
ជុំវិញរឿងដែលបាន និងកំពុងផ្ទុះនេះ ដោយមិនបង្អង់យូរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាស់ព័ត៌មានមួយបង្ហាញពីការបកស្រាយពីភាគីថៃ ដែលបានសាងសង់ប្រាសាទថ្មដែលមហាជនថាដូចនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ។ នៅក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងបានបញ្ជាក់ថា សំណង់ប្រាសាទថ្មដែលថៃបាន និងកំពុងសាងសង់នេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្តទេ ដោយការក៏សាងនេះគឺតាមគំនូសប្លងដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមាននៅក្នុងតំបន់ ។
យ៉ាងណា មហាជននៅមិនទាន់អស់ចិត្ត និងបានចោទជាសំណួររៀងៗខ្លួន។ ដោយឡែក សាឡាត់ ស្រីឡាង ក៏បានចេញមុខក្នុងករណីនេះដែរ។ នាងថា នឹងបន្តតាមដានករណីនេះដែរ។សាឡាត់ ស្រីឡាង បានចូលទៅបញ្ចេញមតិ ដោយបានសរសេរថា "ក្រសួងនឹងធ្វើការតាមដានការងារនេះ ជាបន្តដោយយកចិត្តទុកដាក់។ ក្នុងនាមខ្ញុំជាកូនខ្មែរក៏តាមដានដោយយកចិត្តទុកដាក់ដែរ នេះជារឿងដែលមិនអាចមើលរំលង ព្រោះមិនមែនជាលើកទី១នោះទេ"៕