• 2021-08-16 07:44:54
  • ជីវិតតារា

ភរិយា ​កែវ វាសនា ទម្លាយ​គុណ​សម្បត្តិ​ស្វាមី​ខ្លួនជា​លើក​ទី​១ ហើយ​ពោល​ថា​សឹងល្អ​ជា​ងបុរសមួយចំនួនទៅ​ទៀត!

  • 2021-08-16 07:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង lim SokunTheary ដែលគ្រប់គ្នាស្គាល់ថា ជាភរិយារបស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះក្នុងផលិតកម្មសាន់ដេគឺ លោក កែវ វាសនា បានបញ្ចេញរឿងពិតជាច្រើនមួយចំនួន របស់ស្វាមី ទម្លាយឲ្យគ្រប់គ្នាបានដឹងពីទង្វើជាប្តីល្អ ជាប៉ាដ៏ល្អ ជាមេគ្រួសារដ៏ល្អ សឹងថា បុរសមួយចំនួនធ្វើមិនបានដូច ។

កាលពីពេលថ្មីៗកន្លងទៅនេះ ភរិយា របស់លោក កែវ វាសនា គឺអ្នកនាង លឹម សុគន្ធារី បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន ដោយរៀបរាប់យ៉ាងវែងអន្លាយ អមដោយរូបថតអាពាហ៏ពិពាហ៏ជាច្រើនសន្លឹក ដោយក្នុងនោះ អ្នកនាងបានទម្លាយរឿងពិតមួយតាំងពីរៀបការរួមរស់ជាប្តីប្រពន្ធរហូតមកដល់សព្វថ្ងៃនេះ លោក កែវ វាសនា គឺបានបំពេញតួនាទីជាមេគ្រួសារដ៏ល្អម្នាក់ ដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន ។

ភរិយារបស់ លោក កែវ វាសនា បានឲ្យដឹងថា ទោះបីជា លោក កែវ វាសនា ជាតារាពិតមែន តែលោកមិនប្រកាន់ខ្លួនទេ ចំពោះការមើលថែប្រពន្ធកូន ទោះបីជាគាត់ជាមនុស្សប្រុសមែន តែការមើលថែកូនគឺលោកមានជំនាញជាងប្រពន្ធទៅទៀត ដូចជាឲ្យកូនគេង ងូតទឹកឲ្យកូន បំបៅដោះកូន អាចម៌នោមកូន យប់ឡើងមើលកូនច្រើនជាងប្រពន្ធទៅទៀត បើនិយាយរួមទៅ គឺបានមួយចប់តែម្តង ។

អ្នកនាង សុគន្ធារី បានបន្ថែមទៀតថា ចំពោះការមើលថែប្រពន្ធកូនរបស់លោក កែវ វាសនា អាចនឹងលើសមនុស្សប្រុសមួយចំនួនក៏ថាបានដែរ ព្រោះកាលពី អ្នកនាងមានទម្ងន់ លោកមើលថែកូនក្នុងផ្ទៃបានល្អ ពេលទៅពេទ្យម្តងណាក៏មានវត្តមានប្តីទៅជូនទៅគ្រប់ពេល ហើយមិនត្រឹមតែប៉ុណ្ណោះយកកូនៗទៅចាក់វ៉ាក់សាំងក៏មានវត្តមានលោក វាសនា ទៅរហូតមិនដែលខាន ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់