![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Local-Entertainment/Another-199/611ca1ccdcc53_1629266340_medium.jpg)
- 2021-08-18 06:37:26
- ព័ត៌មាន
បាត់មុខមួយរយៈ! តាមពិត អៀង ចេនឡា ធ្លាក់ខ្លួនឈឺ និងកំពុងសម្ងំសម្រាកព្យាបាល
- 2021-08-18 06:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខមួយរយៈ! តាមពិត អៀង ចេនឡា ធ្លាក់ខ្លួនឈឺ និងកំពុងសម្ងំសម្រាកព្យាបាល
ចន្លោះមិនឃើញ
ស្ងាត់មួយរយៈ តារាសម្ដែង និងជាតារាកំប្លែងល្បីឈ្មោះលោក អៀង ចេនឡា ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ យ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងមកថាលោកកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ ដែលសភាពរាង កាយរបស់លោកហាក់ប្រែបាត់បង់សម្រស់។
នៅប៉ុន្មានម៉ោងមុននេះតារាសម្ដែងប្រុសលោក អៀង ចេឡា ជួបទុក្ខធំដែលរូបលោកផ្ទាល់មានបញ្ហា សុខភាព ទឹកចូលសួត ដែលត្រូវទាមទារឱ្យមានការព្យាបាលពីគ្រូពេទ្យជំនាញ បូបយកចេញដើម្បី ការពារសុខភាពឱ្យប្រសើរឡើងវិញ។ ខណៈពេលនេះ អៀង ចេនឡា កំពុងស្ថិតក្នុងស្ថានភាពសម្រាកព្យាបាល។
យ៉ាងណាមិញមួយរយៈមុនកាលពីថ្ងៃ២២ កក្ដដា តារាកំប្លែងរូបនេះក៏មានបញ្ហាសុខភាពចូលមន្ទីរពេទ្យ ម្ដងហើយដែរ ទើបហេតុធ្វើឱ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុខភាពរបស់លោក។
ក្នុងនោះមានអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តរួមអាជីពមិនតិចទេចូលរួមជូនពរដល់ ចេនឡា ឱ្យឆាប់ជាមានសុខភាពល្អឡើងវិញ។ ចំពោះព័ត៌មានបន្ថែមជុំវិញបញ្ហាសុខភាពរបស់ អៀង ចេនឡា Sabay ជម្រាបជូនបន្តទៀត៕