- 2021-08-25 02:41:16
- ជីវិតតារា
តារាស្រីល្បីៗ៨ រូប កសាងគ្រួសារ មានកូនគួរឲ្យស្រលាញ់រៀងៗខ្លួន
- 2021-08-25 02:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីល្បីៗ៨ រូប កសាងគ្រួសារ មានកូនគួរឲ្យស្រលាញ់រៀងៗខ្លួន
ចន្លោះមិនឃើញ
បើគិតត្រួសៗពីតារាស្រីទាំងនេះ គឺមានតារាច្រើននាក់ដែលព្រមរួមរស់ជាមួយមិត្តប្រុសរបស់ខ្លួនមុនចូលរោងការ ក្នុងនោះអ្នកខ្លះព្យាយាមលាក់បាំង អ្នកខ្លះបើកចំហ។ ទំនាក់ទំនងមុនកិច្ចប្រពៃណីនេះ រហូតធ្វើឲ្យពួកគេធ្លោយមានកូនជាមួយគ្នាថែមទៀតផង។ តារាស្រីទាំងនោះរួមមាន ៖
១. តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ ដែលជាតំណក់ឈាមរួមគ្នារវាងអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីគឺ លោក គឹម ហាន ។អ្នកទាំងពីរមិនទាន់រៀបការជាមួយគ្នានោះទេ ដោយគ្រាន់តែភ្ជាប់ពាក្យតែប៉ុណ្ណោះ។
២. តារាសម្តែង ផាត់ណា
តារាសម្តែងស្រី ផាត់ ផាណា សម្រាលបានកូនប្រុសមួយគួរឲ្យស្រលាញ់ ដោយមិនទាន់បានបង្ហាញមុខឪពុករបស់កូននៅឡើយទេ ។
៣. តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា សម្រាលបានកូនស្រីមួយគួរឲ្យខ្នាញ់ ជាមួយលោក អេឡិច ហ្សូរ៉ា តែអ្នកគាំទ្រខ្លះសង្ស័យថា អ្នកទាំងពីរមានរឿងលាក់បាំងជាមួយមហាជនទៀត ដោយគេសង្ស័យថា លោក អេឡិច ហ្សូរ៉ា មិនមែនជាឪពុករបស់កូននាងនោះទេ ព្រោះមុខកូននាងមិនដូចលោកបន្តិចសោះឡើយ ។
៤. តារាសម្តែង នៅ សូនីតា
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ នៅ សូនីតា ក៏ទទួលបានកូនប្រុសមួយដែរ ក្រោយគេដឹងដំណឹងថា អ្នកនាងបានរួមរស់ជាមួយលោក ទិត្យ ថាវរិទ្ធ នៅក្នុងផ្ទះវីឡា ក្នុងបុរីប៉េងហួតបឹងស្នោ
៥. តារាសម្តែង ភិន សុដាលីស
តារាសម្តែង ភិនសុដាលីស សម្រាលបានកូនស្រីមួយ ដែលជាតំណក់ឈាមរួមគ្នាជាមួយលោក ប៉ែន ចំរុង ។
៦. តារាសម្តែង ឌុចលីដា
តារាសម្តែង ឌុច លីដា បានបង្ហាញមុខកូនប្រុសគួរឲ្យស្រលាញ់ ដោយមិនធ្លាប់លឺដំណឹងពីការរៀបកាសោះ សូម្បីតែឪពុករបស់កូនក៏នាងមិនបានបញ្ចេញប្រាប់ដែរ ។
៧. ឪក សុគន្ធកញ្ញា
តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឧិក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏មានកូនមុនចូលរោងការដែរ ដោយអ្នកនាង មានទម្ងន់៣ខែមកហើយ មុនសម្រេចចិត្តរៀបការ ។
៨. ពិធីករ អ្នកនាង សូដា នីតា
ពិធីការិនី អ្នកនាង សូដានីតា ក៏មានកូនប្រុសមមួយដ៏គួរឲ្យស្រលាញ់ម្នាក់ដែរ តែមិនទាន់លេចដំណឹងចូលរោងកានៅឡើយទេ ។