• 2021-09-02 07:42:38
  • ជីវិតតារា

ចង់​តែ​ច្រណែន​ទេ តារាស្រីវ័យក្មេង៣នាក់នេះ មានស្វាមី​ហើយរស់ក្នុងជីវិតស្តុកស្តមមិន​ធម្មតា!

  • 2021-09-02 07:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីតារាស្រីវ័យក្មេងដែលមានប្តី ទាំងស្អាត ទាំងមានមន្តស្នេហ៏ទាក់ទាញចិត្តស្វាមីរួមទាំងមហាជននោះ គឺអ្នកទាំងបីនាក់នេះសុទ្ធតែមានប្តីហើយរស់នៅក្នុងជីវិតដែលស្តុកស្តម និងមានសុភមង្គល រហូតធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ។

បន្ទាប់ពីតារាស្រីទាំងបីនាក់នេះរៀបការ និងចាប់ដៃកសាងគ្រួសារជាមួយគ្នារួចមក ពួកគេទទួលបានការថ្នាក់ថ្នម មើលថែយ៉ាងមានក្តីសុខ រួមទាំងមានសំណាងបានរស់ក្នុងជីវិតស្តុកស្តមទៀតផង អ្នកទាំងនោះរួមមាន ៖

១. ពេជ្រ សូលីកា តារាស្រី ពេជ្រ សូលីកា កសាងគ្រួសារជាមួយបុរសអ្នកជំនួញដែលមានមុខរបរជាច្រើនប្រភេទ រហូតទទួលបានស្វាមីស្រលាញ់ថ្នាក់ថ្នមចិត្ត ហើយក៏ទទួលបានសុភមង្គល រស់នៅយ៉ាងមានក្តីសុខជាមួយកូនប្រុសដ៏គួរឲ្យស្រលាញ់ទៀតផង ។

២. វណ្ណម៉ូនិច

អតីតតារាសម្តែង វណ្ណ ម៉ូនិច កសាងគ្រួសារជាមួយបុរសអ្នកជំនួញធំម្នាក់ ហើយរស់នៅកសាងសុភមង្គល យ៉ាងមានក្តីសុខ ។

៣. តារាសម្តែង សិទ្ធី នីកា

តារាសម្តែង សិទ្ធី និកា បានរៀបអាពាហ៌ពិពាហ៌ ជាមួយស្វាមីដែលជាសែររាជវង្ស និងទទួលបានកូនប្រុសដ៏ស្រស់ស្អាតផងដែរ ហើយបច្ចុប្បន្ននេះ នាងបានរស់នៅក្នុងជីវិតដែលមានសុភមង្គលក្នុងគ្រួសារអភិជន ។រហូតមកដល់ពេលនេះមានរយៈពេលច្រើនឆ្នាំមកហើយ ដែលអ្នកគាំទ្រនាងទន្ទឹងរង់ចាំឲ្យនាងចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់