• 2021-09-09 07:28:22
  • ជីវិតតារា

អាណិតណាស់! យឿន ពិសី កំពុងជួបទុក្ខ កូនប្រុសអាយុ២ខែមានបញ្ហាសុខភាព ត្រូវ​វះកាត់​បន្ទាន់!

  • 2021-09-09 07:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជ័យលាភីពានរង្វាន់លេខ១ ក្នុងកម្មវិថី Cambodia's Got Talent លោក យឿន ពិសី ក្រោយរៀបការបានទទួលកូនប្រុសដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃ ពេលនេះស្រាប់តែធ្វើឲ្យមហាជនមានក្តីអាណិតអាសូជាខ្លាំង ដោយកូនប្រុសរបស់លោកត្រូវប្រឈមជាមួយជំងឺតាំងពីកំណើត ។

នៅប៉ុន្មានម៉ោងមុននេះ លោក យឿន ពិសី បានបង្ហោះរូបភាពជាមួយកូនប្រុសរបស់លោក ដោយអមជាមួយសំណេរនៅលើគណនីហ្វេសប៊ុកថា លោកសង្ឃឹមថា ការវះកាត់ព្យាបាលភ្នែកនៅថ្ងៃស្អែកនេះ កូនសម្លាញ់របស់លោកនឹងទទួលបានជោគជ័យរហូតតទៅ ។ ក្នុងនោះដែរ យឿន ពិសី មិនបានបញ្ជាក់ប្រាប់ថា កូនរបស់លោកមានជំងឺអ្វីដែលទាក់ទងនិងភ្នែកវះកាត់នោះទេ ។

ជុំវិញរឿងនេះដែរ លោក យឿន ពិសី ក៏បានប្រាប់ Sabay ថា កូនរបស់លោក ទើបតែមានអាយុបាន២ខែប៉ុណ្ណោះ ដោយឥឡូវមានបញ្ហាភ្នែកឡើងបាយពីកំណើត ហើយក្នុងពេលនេះលោកបានពិភាក្សាជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ។

យឿន ពិសី បានបញ្ជាក់ថា តាមពិតកូនប្រុសរបស់លោកត្រូវវះកាត់នៅថ្ងៃស្អែកនេះទេ ប៉ុន្តែលោកគ្រូនិងអ្នកគ្រូពេទ្យពិនិត្យរួចរាល់ ទើបចេញលទ្ធផលថា កូនរបស់លោកនៅតូចពេក ដូចនេះហើយទើបត្រូវបញ្ជូនទៅមន្ទីរពទ្យនៅឯខេត្តសៀមរាបវិញ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់