- 2021-09-09 08:34:09
- ជីវិតតារា
មិនគួរឲ្យជឿ នៅសុខៗ ស្រាប់តែ តាប៊ុយ សម្រេចចិត្តដើរចេញពី My Tv ទៅហើយ!
- 2021-09-09 08:34:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ នៅសុខៗ ស្រាប់តែ តាប៊ុយ សម្រេចចិត្តដើរចេញពី My Tv ទៅហើយ!
ចន្លោះមិនឃើញ
ពិធីករប្រុសដ៏ល្បីឈ្មោះពូកែរសើចប្រចាំទូរទស្សន៏ My TV តាប៊ុយ ពេលនេះបានសម្រេចចិត្តចាកចេញពី My TV ហើយបន្ទាប់ពីបានបំរើការងារអស់រយៈពេល១៣ឆ្នាំ រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ងខ្លាំង។
នៅមុននេះបន្តិច ពិធីករ តាប៊ុយ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានបញ្ជាក់ថា ពេលនេះលោកបានចាកចេញពី My TV ហើយបន្ទាប់ពីបានបម្រើការនៅទីនេះអស់រយះពេលជិត13ឆ្នាំ។ លោកថា ការចាកចេញនេះ គឺលោក និង MyTV មិនមានបញ្ហាអ្វីនឹងគ្មាទេ គឺគ្រាន់តែលោកមានអារម្មណ៍ថាហត់នឿយ និងចង់អោយខ្លួនឯងមានសេរីភាព ព្រមទាំងគេងលក់ស្រួលបានដូចគេប៉ុណ្ណោះ។
តាប៊ុយបានបញ្ជាក់ថា ពេលកន្លងមក លោកតែងតែទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលលោកឈានជើងចូលMyTV។ ដូច្នេះហើយ លោកសូមអរគូណដល់ MyTV ដែលយល់ព្រមតាមការសម្រេចចិត្តរបស់លោក។
តារាប្រុសបន្តថា លោកមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ព្រោះកន្លងមក លោកជាពិធីករផង ផលិតករផង កក់ studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួនឯង ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្ថ្មីៗទៀត។ ដូច្នេះហើយ លោកថា ហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ។
ពិធីកររូបនេះបានបន្ថែមថា ពេលនេះលោកចង់សម្រាកខួរក្បាល ដើរលេង និងអោយកាដូខ្លួនឯងម្តង ព្រោះដាក់សំពាធលើខ្លួនឯងយូរពេកហើយ។ លោកពិតជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលធ្លាប់ហៅថាជាផ្ទះទី2តែសប្បាយចិត្ត ព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន stress ហើយលោកនៅតែចងចាំជានិច្ចព្រោះកន្លែងនេះហើយបានផ្លាស់ប្តូជីវិតរបស់លោក១៨០ដឺក្រេ ប្តូរពីចំណុចសូន្យរហូតដល់មានឳកាសដូចសព្វថ្ងៃនេះ៕