• 2021-09-15 04:04:13
  • ជីវិតតារា

បុរសម្នាក់ថា​ទ្រាំ​លែង​បាន ចេញ​មករិះគន់ អ៊ឹម ជីវ៉ា ថា​ចង់តោងល្បី​លើ Facebook មិន​គិត​ផល​ប៉ះពាល់​សង្គម!

  • 2021-09-15 04:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់ដែល​អះអាង​ថា​ ជា​អ្នក​គាំទ្រ​ម្នាក់​របស់​លោក អ៊ឹម ជីវ៉ា ដែរ​នោះ នៅ​ព្រឹក​នេះ​បាន​ចេញ​មុខ​មក​ធ្វើ​ការ​រីះគន់​ចំ​លើ​តារា​ប្រុស​រូប​នេះ ថា​ចង់តោងល្បី នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សង្គម។

បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​ បាន​លើក​ឡើង​ដូច្នេះ ដោយ​មិន​និយាយ​ឲ្យ​ចំ​ទៅ​លើ​សាច់​រឿង​ណា​មួយ​ទេ។ ប៉ុន្តែ​ចំណុច​កត់​សម្គាល់ គឺ​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ ដែល​គេ​ឃើញ​លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​វីដេអូ​សម្ភាសន៍​អ្នក​លក់​អនឡាញ​ម្នាក់ ស្ដី​ពី​រូបរាង​របស់​នាង។ វីដេអូ​នោះ បង្កើត​ជា​ការ​ជជែកវែកញែក និង​ចែកចាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម។

បន្ទាប់​ពី​នោះ​មក បុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Son Sophy បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយលោកសុំរិះគន់​ថា អ្វី​ដែល អ៊ឹម ជីវ៉ា បាន​ធ្វើ គឺចង់តោងល្បី ឲ្យគេស្គាល់ ដោយមិនខ្វល់ពីផលប៉ះពាលដល់សង្គម។

ក្នុងសាច់​រឿង​នេះ លោកបានបញ្ជាក់ថា លោកក៏ជាអ្នកគាំទ្រ អ៊ឹម ជីវ៉ា ម្នាក់ដែរ តែមួយរយៈក្រោយនេះ រឿង​ដែល​កើត​ឡើង ធ្វើ​ឲ្យ​លោក​នៅ​ស្ងៀម​ទៀត​លែង​បាន។ លោកឲ្យ​ដឹង​ថា ព័ត៌មាន​មួយចំនួន​កន្លង​​ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និង​លើកតម្លៃជាតារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល ដែល​មិន​គួរ​លើក​តម្កើង។

ក្នុងនោះលោកបាន បញ្ជាក់បន្ថែមទៀតថា សម្រាប់លោកយល់ឃើញថា​បើ​លោក អ៊ឹម ជីវ៉ា ចង់លើកតម្លៃ​ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញនូវ​សិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែ លើកស្ទួយ​វិស័យ វិចិត្រសិល្បៈ និង វប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែង​នៅលើវិស័យសិល្បៈ មិនមែនគ្រាន់តែជា​បុគ្គលបំពុល​សង្គម ល្បីតាម TikTok មកឲ្យតម្លៃជា តារានោះទេ។

"បើយើងចេះតែបំផុស និង​ផ្សព្វផ្សាយព័ត៌មាន ឲ្យតម្លៃ ទៅលើបុគ្គល ឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹង​បង្ហាញអំពីភាព​អាម៉ាស់ដល់សង្គមជាតិយើងនោះទេ"។ អ្នក​គាំទ្រ​ដដែល ថ្លែង។

ការ​លើក​ឡើង​របស់​អ្នក​គាំទ្រ​ខាង​លើ គេ​ឃើញ​មហាជនជាច្រើន បាន​បង្ហាញ​គាំទ្រនូវមតិរបស់លោក រហូតមានអ្នកចូលមកខមមិនជាហូរហែរ​ថែម​ទៀត។

ឆ្លើយ​តប​នឹងបញ្ហានេះដែរ អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​រឿង​នេះ​ហើយ ហើយ​ចំពោះ​រឿង​ថា លោក​ចង់​តោងល្បី​តារា​ហ្វេសប៊ុក​នោះ លោក​បាន​ច្រាន​ចោល។ អ៊ឹម ជីវ៉ា បញ្ជាក់ថា អ្វី​ដែល​អ្នកគាំទ្រខាង​លើ​លើក​ឡើង មិន​មែន​ជា​ការ​កែ​លម្អ​នោះ​ទេ។ លោកថា ប្រសិនបើគេចង់ណែនាំលោកពិតមែន គេ​ប្រាកដជាចូលមកក្នុងប្រអប់សាររបស់លោក​ហើយ។ លោក​ថា "គាត់ធ្វើបែបនេះរូបគាត់ទេ ដែលជាអ្នកចង់ល្បី"។

អ៊ឹម ជីវ៉ា បាន​បន្ត​ថា សម្រាប់​ការ​រិះគន់​កែលម្អ លោក​លើក​ទឹក​ចិត្ត​ឲ្យ មហាជនផ្ញើ​​សារ​ផ្ទាល់​របស់​លោក​តាម​ប្រអប់សារ ប្រស​ិន​បើ​មិនពេញ​ ឬ​ចង់​កែ​លម្អ​ចំណុច​ណា​មួយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់