• 2021-09-21 03:59:48
  • ជីវិតតារា

ក្រោយធ្លាក់ខ្លួនឈឺ អ៊ុន សិទ្ធា ដាស់តឿនដល់អ្នកដើរព្រៃឲ្យប្រុងប្រយ័ត្ន ជៀសវាងជួបរឿងដូចលោក

  • 2021-09-21 03:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈ តារាសម្តែងដ៏ល្បីឈ្មោះរាងសង្ហា អ៊ុន សិទ្ធា បានបង្ហោះសារដាស់តឿនអ្នកដែលចូលចិត្តដើរព្រៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យដូចរូបលោកពេលនេះ ។

ពេលថ្មីៗនេះ តារាសម្តែងរាងសង្ហាសម្បូរសាច់ដុំ លោក អ៊ុន សិទ្ធា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយបានបញ្ជាក់ច្បាស់ៗ និងការដាស់តឿនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត តាមតំបន់ព្រៃភ្នំ ទឹកជ្រោះ ដើរព្រៃជាដើម គឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីមូសខ្លា។

លោក អ៊ុន សិទ្ធា បានបញ្ជាក់បន្ថែមទៀតថា ជាក់ស្តែងដូចជារូបលោកផ្ទាល់ ដោយសារលោកមិនមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីមូសខ្លា ទើបពេលនេះលោកមានជំងឺគ្រុនឈាម គ្រុនចាញ់ រលាកក្រពះពោះវៀនទៀតផង ហើយរហូតមកដល់ពេលនេះ លោកទើបតែធូរបាន៦០%តែប៉ុណ្ណោះ។

តារាសម្តែងរាងសង្ហារូបនេះ ក៏បានបន្ថែមទៀតថា សូមបងប្អូនប្រុងប្រយ័ត្ន ហើយកុំធ្វេសប្រហែសឲ្យសោះ ដោយសារតែការប្រហែសរបស់លោក ទើបមានជំងឺបែបនេះ។ ពេលញាក់ម្តងៗរកម៉ែរកឪអស់ហើយ ដូចនេះលោកសូមឲ្យថែរក្សាសុខភាពទាំងអស់គ្នា។

ជុំវិញរឿងនេះ Sabay បានព្យាយាមទាក់ទងសុំការអធិប្បាយពីសាមីខ្លួនដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតប។ បើក្រឡេកទៅអ្នកគាំទ្ររបស់លោកវិញ មានការព្រួយបារម្ភ ហើយគ្រប់គ្នាជូនពរលោកឲ្យឆាប់ជាសះស្បើយឆាប់ៗផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់