• 2021-09-29 07:47:30
  • ជីវិតតារា

មិន​បាន​ទៅ​វត្ត តែ ព្រាប សុវត្ថិ ចេញ​រូបភាព​​មួយ​ស៊េរី ជុំ​ជាមួយ​ម្ដាយ​ ឪពុក កូន​ៗយ៉ាងមានក្តីសុខ

  • 2021-09-29 07:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងគ្រួសារ ទោះឆ្នាំនេះមិនបានទៅវត្តមែន តែលោកនិងគ្រួសារបានធ្វើរឿងល្អៗទាំងនេះ ជូនឪពុកម្តាយខ្លួនក្នុង ថ្ងៃបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ។

នៅមុននេះបន្តិច កំពូលតារាចម្រៀងរបស់ផលិតកម្ម កាឡាក់ស៊ី បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្រួសារ ដោយស្លៀកសម្លៀកបំពាក់ទៅវត្ត ក្នុងនោះមាន ម្ហូបអាហារផ្លែឈើ រៀបចំដើម្បីទុកជូនអ្នកមានគុណទៀតផង ។ក្នុងនោះដែរលោកក៏បានសរសេរសំណេរអមដោយរូបភាព បញ្ជាក់ថា ឆ្នាំនេះលោកនិងគ្រួសារមិនបានទៅណាឆ្ងាយទេ ដោយគ្រាន់តែជូនម្ហូបអាហារដល់អ្នកមានគុណ គឺលោកឪពុកអ្នកម្តាយរបស់លោក ហើយជួបជុំគ្រួសារថតរូបទុកជាអនុស្សាវរិយ៏ តែប៉ុណ្ណោះ ។

លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ មើលទៅស្រស់ស្អាត និងមានសុភមង្គលណាស់ ទោះត្បិតឆ្នាំនេះក្រសួងសុខាភិបាលមិនតម្រូវឲ្យប្រជាពលរដ្ឋចូលរួមពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក៏ដោយ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់