• 2021-10-21 02:38:52
  • ជីវិតតារា

ក្រោយមហាជនប្រតិកម្ម ខ្ញុង សម្រេចបាញ់លុយសងត្រឡប់ទៅសប្បុរសជនវិញ នឹងប្រកាស់លក់ឡានរបស់ប្តី

  • 2021-10-21 02:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានប្រតិកម្មជាច្រើនរបស់មហាជនរឿង ខ្ញុង មានលោកគ្រូជោគជ័យនៅពីគ្រោយរឿងដោះបំណុល ខ្ញុង សម្រេចចិត្ត បាញ់លុយត្រឡប់ទៅបងប្អូនវិញ ។

កាលពីយប់មិញនេះ អ្នកនាង ខ្ញុង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានបញ្ជាក់ថា នាងនឹងបាញ់លុយដែលបងប្អូនបាញ់ឲ្យនាង កាលពីប៉ុន្មានថ្ងៃមុន ដើម្បីកុំឲ្យបងប្អូន មានអារម្មណ៏មិនល្អពេលបាញ់លុយមកឲ្យនាងហើយនោះ ស្តាយក្រោយ ដូចនេះអ្នកដែលបានបាញ់លុយ អាចផ្ញើរវិក័យបត្រចូលក្នុងផេករបស់នាង នាងនឹងបាញ់បញ្ជូនទៅបងប្អូនវិញ ។

អ្នកនាង ខ្ញុង បានបន្ថែមទៀតថា នាងមានរឿង៣ផ្សេងទៀតចង់ឲ្យបងប្អូនបានដឹង គឺទី១ គឺនាងសុំម្ចាស់ផ្ទះពន្យាពេល បង់រំលោះ ហើយប្រសិនបើមានអ្នកណាចង់ទិញនាងនឹងលក់ ។ទី២ នាងប្រកាស់លក់ឡានប្តីរបស់នាង ដើម្បីរកលុយធ្វើដើមទុនរកស៊ី ។នឹងទី៣ សូមម្ចាស់បំណុលទុកពេលឲ្យនាងរកលុយសង់វិញផង ។

ក្នុងនោះដែរ អ្នកគាំទ្រនាង រួមទាំងមហាជនជាច្រើន បានបដិសេធមិនយកលុយពីនាងវិញនោះទេ ព្រោះលុយដែលបានបាញ់ហើយទុកដូចជាជួយនាងទៅចុះ អ្នកខ្លះទៀតថា គេឲ្យហើយគួរតែយកទៅ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់