• 2021-10-26 03:43:46
  • ជីវិតតារា

រហូតមកដល់សព្វថ្ងៃនេះ ទឹមរដ្ឋា នៅតែរក្សាពាក្យបណ្តាំរបស់ម្តាយ មិនដែលភ្លេច

  • 2021-10-26 03:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ទឹម រដ្ឋា នៅតែរក្សាពាក្យសន្យាតាមបណ្តាំរបស់ម្តាយ ក្រោយម្តាយរបស់នាងលាចាកលោកចោលនាងក៏ដោយ ក៏នាងនៅតែរក្សាបណ្តាំនេះរហូតមកដល់សព្វថ្ងៃនេះដែរ។

ទឹម រដ្ឋា បានបង្ហោះរូបភាពម្តាយរបស់នាងរួមទាំងនាង នៅលើគណនីហ្វេសប៊ុក ដោយអមសំណេរបញ្ជាក់ថា នាងនៅតែរក្សាពាក្យសន្យាតាមបណ្តាំរបស់ម្តាយនាង ព្រោះម្តាយនាងបានផ្តាំ ឲ្យនាងថែរក្សាសម្រស់ឲ្យនៅធាតុដើមដដែល កុំបីកែកុនទៅណា ព្រោះសម្រស់ពីធម្មជាតិនេះហើយ ដែលជាធាតុដើមដែលម្តាយផ្តល់កំណើតឲ្យនាង ។

រដ្ឋា បានបន្ថែមទៀតថា នេះគឺជាបណ្តាំពិតពីម្តាយរបស់នាង ដោយនាងមិនមែនចេះតែនឹកឃើញរឺDrama នោះទេ ។ រំលឹកថា ម្តាយ តារាសម្តែងកញ្ញា ទឹម រដ្ឋា បានទទួលមរណៈភាពនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយសារតែគាំងបេះដូង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់