
- 2021-11-07 01:33:30
- ព័ត៌មាន
កក្រើកទៀតហើយ! បទ “Are you Ok?”ត្រូវបាន Galaxy Navatra លក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos
- 2021-11-07 01:33:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកទៀតហើយ! បទ “Are you Ok?”ត្រូវបាន Galaxy Navatra លក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos
ចន្លោះមិនឃើញ
ពិតជាមោទនភាពរបស់ផលិតកម្ម Galaxy Navatra ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដែលត្រូវបានផលិតកម្មក្រៅស្រុកសម្លឹងឃើញស្នាដៃល្អក្នុងបទ”Are you ok?” ធ្វើការសុំសិទ្ធទិញបន្តក្នុងតម្លៃកប់ពពក។
បទចម្រៀង“Are you Ok?”បានផ្ទុះឡើងត្រឹមរយៈពេលដ៏ខ្លីបំផុតដែលអាចនិយាយបានថាប្រវត្តិសាស្ត្រក្នុង សិល្បស្រុកខ្មែរដែលអាចបំបែកកំណត់ត្រាមានអ្នកចូលច្រើនដល់ទៅ១M ដងត្រឹម៩ម៉ោង។ ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា មួយបទនេះមិនត្រឹមតែមានការគាំទ្រពីមហាជនកម្ពុជាប៉ុន្ណោះទេសូម្បីតែប្រទេសជិតខាងក៏លាន់មាត់ ពីបទនេះខ្លាំងមិនធម្មតាឈានដល់មានការសុំសិទ្ធបន្តទៀតផង។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៦ វិច្ឆិការ ផលិតកម្មខ្នាតធំ Galaxy Navatra បានបើកពិធីសន្និសីទសារព័ត៌មាន ដោយមានការចូលរួមយ៉ាងច្រើនកុះកពីបណ្ដាអ្នកឧកញ្ញា រួមជាមួយតារាសម្ដែង និងបវរកញ្ញាកំពូលសម្រស់ច្រើនដួងផងដែរ។ ដោយក្នុងពិធីនេះស្ដីពីការលក់សិទ្ធិចម្រៀងបទ “Are you Ok?” ឱ្យទៅក្រុមហ៊ន Gestos Media យកទៅផលិតផ្សព្វផ្សាយលើបណ្ដាញសង្គមនានារបស់ប្រទេសចិន។
ឆ្លៀតនៅក្នុងឳកាសនេះលោក យឹម តាស្រង់ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានអំពីការផលិតបទនេះយ៉ាងដូច្នេះថា MV “Are you Ok?” ក្រុមការងារ Galaxy ទាំងអស់បានខិតខំផលិតម្ដងហើយម្ដងទៀតរហូតដល់៥ដង ហើយត្រូវឆ្លងកាត់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបអាចឆ្លងផុត។បទចម្រៀងនេះបានចាយលុយមិនតិចម៉ឺនដុល្លារនោះទេ ក្នុងការផលិតទម្រាំតែចេញជារូបរាងនេះឡើង។
ក្នុងនោះលោក យឹម តាស្រង់ បានសង្កត់ធ្ងន់ថា”តាំងពីខ្ញុំចេះធ្វើការលើវិស័យនេះមក ខ្ញុំមិនដែលឃើញទេថា MV មួយនេះចំណាយច្រើនដល់ម្លឹង”។ ដោយឡែកលោក យឹម តាស្រង់ ក៏បានបញ្ជាក់មូលហេតុដែលត្រូវដកពាក្យ ផ្លាប់ ចេញពីចម្រៀងក៏ដោយសារតែ មិនចង់ឱ្យមហាជនមិនពេញចិត្ត និងគិតទៅលើផ្លូវអវិជ្ជមានតែប៉ុណ្ណោះ ប៉ុន្តែការពិតតាមវចនានុក្រមសម្ដេចសង្ឈជូនណាតពាក្យ ផ្លាប់ៗ ពុំមានអ្វីជាការខុសទេគឺពាក្យនេះចេញពីសម្លេងនៃការទះដៃប៉ុណ្ណោះ នេះជាការលើកឡើងរបស់លោក យឹម តាស្រង់។
សូមរម្លឹកផងដែរថា “Are you Ok?” ត្រូវបានផលិតកម្ម Galaxy ទិញសិទ្ធពីបុរសជាអ្នកលេង Tik Tok ម្នាក់ ដែលជាម្ចាស់សម្លេងដើមក្នុងតម្លែ 12000 ដុល្លារយកមកផលិតឱ្យកញ្ញា តន់ ច័ន្ទសីម៉ា ហើយក៏ទើបតែចេញ កាលពីថ្ងៃទី៤ វិច្ឆិការនេះ ហើយរហូតមកដល់ពេលនេះ “Are you Ok?”មានអ្នកចូលទស្សនារហូតដល់ ១២M ដងក្នុង Youtube៕