• 2024-10-11 07:15:28
  • ព័ត៌មាន

ទម្លាក់ MV ថ្មី ទាំងចង្វាក់ ក្បាច់រាំ កាយវិការ ទឹកមុខ Jennie ហិរខ្លាំង

  • 2024-10-11 07:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie ត្រលប់មកវិញជាមួយបទ "Mantra" ដែលជាបទចម្រៀងដំបូង ថ្មីរបស់នាងក្នុងនាមជាសិល្បករទោល ហើយនេះជាអាល់ប៊ុមទីពីរ។

Jennei នាងបានចេញចម្រៀងទោលដំបូងក្នុងឆ្នាំ ២០១៨ ដោយមានឈ្មោះថា LP Solo

បទចម្រៀងថ្មីពិតជាធ្វើឱ្យគ្រប់មិនសរសើមិនបាន។ Mantra ជាប្រភេទបទ ញាក់កន្ត្រាក់អារម្មណ៍ Jennie ពេញនិយម និងផ្ទុះយ៉ាងខ្លាំងកំពុងពេញនិយម។

Jennie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាជាបទចម្រៀងដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមយុគសម័យថ្មីរបស់ខ្ញុំ" ។ “ខ្ញុំគិតថា 'Mantra' នឹងធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំសប្បាយចិត្ត ប៉ុន្តែក៏បង្ហាញពីផ្នែកថ្មីរបស់ខ្ញុំក្នុងនាមជាសិល្បករទោលផងដែរ។ បទចម្រៀងនេះត្រូវបានបំផុសគំនិត ដោយពេលវេលារបស់ខ្ញុំកាលខ្ញុំនៅ Los Angeles ហើយសង្ឃឹមថាអ្នកគាំទ្រពេញចិត្ត និងចូលចិត្ត"

បទថ្មីនេះស្ដាប់ហើយធ្វើឱ្យខ្លួនឯងមាន មានភាពស្វាហាប់ ពិសេសបទនេះបានផ្តល់ថាមពលជាមួយនឹងសារមួយសម្រាប់មិត្តនារី ទាំងអស់ ឱ្យស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ស្រឡាញ់អ្វីដែលខ្លួនមាន។

Jennie បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍របស់នាងនៅលើវីដេអូថា "វាឆ្លុះបញ្ចាំងពីប្រធានបទសំខាន់នៃការពង្រឹងអំណាចស្ត្រី និងទំនុកចិត្ត"៕

ប្រភព៖ rollingstone អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី