
- 2021-12-26 04:29:15
- ព័ត៌មាន
មិនប្លែកមិនមែនស្រីមុំ! ផុត Christmas ភ្លាម លេងឈុតប៊ីគីនីអង្កាំ ២នាក់ប្ដីយ៉ាងជឿជាក់
- 2021-12-26 04:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនប្លែកមិនមែនស្រីមុំ! ផុត Christmas ភ្លាម លេងឈុតប៊ីគីនីអង្កាំ ២នាក់ប្ដីយ៉ាងជឿជាក់
ចន្លោះមិនឃើញ
តារាស្រីហាយសូ គង់ ចាន់ស្រីមុំ គឺជាតារាស្រីដែលចូលចិត្តលេងស្ទីលប្លែកៗ ទាន់សម័យ ហើយជាពិសេសរាល់ឈុតដែលនាងជ្រើសយកមកស្លៀកបង្ហាញ គឺតែងលេចធ្លោជានិច្ច។
ដូចនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី គឹម សីហា បានបង្ហាញមុខជាថ្មីជាមួយនឹងឈុតអង្កាំ ប៉ុន្តែតែងបែបសិចស៊ី កម្របានឃើញពីមុនមក។ ត្បិតស្ថិតក្នុងខែរងាមែន ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់នាងក្នុងការបង្អួតរាង និងបង្ហាញឈុតប្លែកថ្មីនេះទេ។ មួយវិញទៀត តាមការឲ្យដឹង ឈុតនេះគឺជាការច្នៃម៉ូដដោយ កូឡាប ឬគ្រប់គ្នាស្គាល់ថាជា ម៉ែឡាប។ ទម្រាំចេញបានជារូបរាងបែបនេះ មិនមែនជាការងាយស្រួលទេ។
អ្នកណាក៏ដឹងដែរថា ទោះបីកូនមួយទៅហើយក្ដី ប៉ុន្តែអ្នកម្ដាយរូបនេះនៅតែមានរាងកាយឥតខ្ចោះ ហើយគ្រប់ឈុតដែលនាងស្លៀក តែងទទួលបានការកោតសរសើរមិនដាច់ឡើយ៕