• 2022-01-26 08:24:51
  • ស្ទីលតារា

ឆ្នាំនេះ ឆុំ វត្ដី និងកូនស្រី ប្រហែលវ៉ាដាច់គេហើយក្នុងឈុតប្រពៃណីចិន

  • 2022-01-26 08:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពិធីសែនកុងម៉ា ឬសែនចិន កាន់តែខិតចូលមកដល់នាចុងខែមករា ឆ្នាំ២០២២ នេះ គេឃើញសម្ភារៈតុបតែងផ្ទះ និងសម្លៀកបំពាក់តាមបែបប្រពៃណីចិន បានដាក់លក់ព្រោងព្រាតនៅលើទីផ្សារ។ នៅរៀងរាល់ឆ្នាំ គេឃើញគ្រួសារតារាខ្មែរជាច្រើនបានបង្ហាញថាខ្លួនជាប់សែស្រឡាយចិន តាមរយៈការស្លៀកពាក់របស់ខ្លួន។

នៅឆ្នាំ២០២២ នេះ តារាសម្ដែងស្រី ឆុំ វត្ដី បានបង្ហាញរូបថតនាង និងកូនក្នុងឈុតប្រពៃណីចិនមុនគេ ក្នុងចង្កោមអ្នកសិល្បៈខ្មែរ។ នៅលើគណនីFacebook របស់ ឆុំ វត្ដី ពីរបីថ្ងៃជាប់គ្នានេះ បានបង្ហាញឈុតពណ៌ក្រហមឆ្អៅទាំងម្ដាយ និងកូនតែម្ដង។

រៀងរាល់ឆ្នាំនៅមុន និងក្នុងថ្ងៃសែនចូលឆ្នាំប្រពៃណីចិន ឬវៀតណាម មានតារាខ្មែរមួយចំនួនបង្អួតសម្រស់ដ៏ស្រស់ផូរផង់របស់ខ្លួនជាមួយនឹងឈុតចិនទាំងនេះ។ តាមរយៈឈុតទាំងនេះ មានតារាខ្លះស្លៀកទៅស្អាតប្លែកតែម្ដង ប៉ុន្ដែតារាទាំងនោះភាគច្រើនបង្ហាញតែការស្លៀកពាក់ប៉ុណ្ណោះ មិនសូវបង្ហាញពីសកម្មភាពសែនព្រេននោះទេ។ សម្រាប់ ឆុំ វត្ដី និងកូនប្រុសឆ្នាំនេះ ប្រហែលវ៉ាដាច់គេហើយ។

ទស្សនារូបថតតារាសម្ដែងស្រី ឆុំ វត្ដី និង​កូនស្រី ស្លៀកឈុតប្រពៃណីចិន ទាំងអស់គ្នា៖

ជិន សុភ័ក្ដ្រ

មតិយោបល់