• 2022-02-23 08:30:50
  • ជីវិតតារា

រំភើបជំនួស! ស្វាមី សារ៉ាយ សក្ខិណា ទិញឡានថ្មីមួយគ្រឿងជូនភរិយាក្នុងថ្ងៃពីសេស

  • 2022-02-23 08:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងដ៏ល្បីអ្នកនាង សារ៉ាយ សក្ខិណា កំពុងធ្វើឲ្យអ្នកគាំទ្រសរសើរថែមទាំងច្រណែននឹងភ័ព្ទសំណាងរបស់នាង ដែលទទួលបានរថយន្តថ្មីមួយគ្រឿងពីស្វាមីក្នុងថ្ងៃគូ ខែគូ ឆ្នាំំគូ ដែលជាថ្ងៃពិសសេស។

រថយន្តថ្មិសន្លាងដែលតារាស្រីរូបនេះទទួលបានពីស្វាមីបណ្តូលចិត្តនេះម៉ាក MG RX8 កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគ្រប់គ្នាគិតថាជាថ្ងៃល្អ ។ក្រោយទទួលបានកាដូ សក្ខិណា ពោលពាក្យអរគុណដល់ស្វាមីភ្លាម ។

ចំណែកអ្នកកាំទ្រជាច្រើនបានចូលរួមអបអរសាទរ ក្នុងការទទួលបានអំណោយដ៏ធំមួយនេះពីស្វាមីដ៏គួរឲ្យស្រលាញ់។

បញ្ជាក់ផងដែរថា ​សារ៉ាយ សក្ខណា បាន​រៀប​អាពាហ៍ពិពាហ៍​​កាល​ពី​ចុង​ឆ្នាំ​ ២០១៣ ជា​មួយ​លោក កែវ មន្ត្រី ជា​មេធាវី​អាណិកជន​មក​ពី​សហរដ្ឋ​អាមេរិក។ មួយ​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​លោក​ដូណាល់​ត្រាំ​ជាមួយ​ស្វាមី។រហូតមកដល់ពេលនេះ នាងមានកូនចំនួន២នាក់ហើយ គឺប្រុសមួយស្រីមួយ យ៉ាងគួរឲ្យស្រលាញ់និងមានសុភមង្គលទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់