• 2022-03-09 07:41:34
  • ជីវិតតារា

លេងចំៗតែម្តង! រ៉ាប៊ី ថា មនុស្សប្រុស៩០ភាគរយគឺមិនសូវស្មោះនោះទេ

  • 2022-03-09 07:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅរ៉ាប៊ី សព្វថ្ងៃនេះបើនិយាយប្រាប់គេថាខ្លួនមិនទាន់មានសង្សារគឺគ្មានអ្នកជឿនោះទេ រហូតមកដល់ពេលនេះបុរស់ដែលនាងជ្រើសរើសជាគូអនាគតទៅថ្ងៃខាងមុខ គឺមានភាពងាយស្រួល មិនរើសច្រើន មិនត្រឹមតែប៉ុណ្ណោះនាងថា មនុស្សប្រុស៩០ភាគរយគឺមិនសូវមានភាពស្មោះត្រង់នោះទេ។

កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី បានបញ្ជាក់ប្រាប់ក្នុងកម្មវិធី អ្នកជិតខាង ថា បុរសដែលនាងត្រូវជ្រើសរើសជាគូអនាគតទៅថ្ងៃមុខ គឺនាងចង់បានបុរសដែលមានទំនួលខុសត្រូវ កុំនិយាយឥតប្រយោជន៏ច្រើន ច្បាស់លាស់ ពេលក្បត់ត្រូវចេះក្បត់ហើយលាក់ឲ្យជិតកុំឲ្យនាងដឹង បើនាងដឹងនោះ រ៉ាប៊ិ លែងស្រលាញ់ទៀតហើយគឺមានន័យថា នាងឈប់ស្រលាញ់បុរសម្នាក់នោះទៀតហើយគឺស្មើសូន្យ ហើយកុំមកសុំទោសនាងដើម្បីកែរខ្លួនទៀតអី។ រ៉ាប៊ី បន្ថែមទៀតថា គ្រប់បុរសទាំងអស់ប្រហែល៩០ភាគរយហើយគឺសុទ្ធតែមិនសូវស្មោះត្រង់និងដៃគូ ព្រោះភាគច្រើនបុរសដែលចូលមកក្នុងជីវិតនាង គឺសុទ្ធតែលេងសើច ព្រោះនាងមើលឃើញថា បុរសដែលមកក្បែរពេលនាងមើលចិត្តបំរុងស្រលាញ់វិញ ស្រាប់តែគេនោះបែជាមិនច្បាស់លាស់ជាមួយ ដូចនេះបុរសជាច្រើនដែលមកតាមនាងតែងតែមិនស្មោះជាមួយ បែបលេងសើចទៅវិញ។

ម្ចាស់បទ "មាន់ស្រែ""មាន់ស្រែ" បានបន្ថែមឲ្យដឹងទៀតថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកពិតប្រាកដជាមួយនាងនៅឡើយទេ បុរសដែលស្រលាញ់នាងតែនាងមិនស្រលាញ់ តែបុរសដែលនាងស្រលាញ់បែជាគេមិនប្រាកដជាមួយនាង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់