• 2022-03-09 09:30:03
  • ជីវិតតារា

ញាក់ណាស់! ឈុតតំណាងជាតិរបស់ Mister Global2021 របស់វៀតណាម មាននាគរាជធំណាស់

  • 2022-03-09 09:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពតំណាងឲ្យប្រទេសវៀតណាម លោក Danh Linh បានបង្ហាញសម្លៀកបំពាក់តំណាងជាតិ National Costume ដោយមានរូបនាគរាជធំមើលទៅប្លែកភ្នែកម្យ៉ាងដែរគួរឲ្យចាប់អារម្មណ៏។

កម្មវិធីMister Global ២០២១ ធ្វើឡើងនៅប្រទេសថៃ ដោយរៀបចំឡើងក្នុងខេត្ត មហាសារខាម ដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០២២ខាងមុខនេះហើយ ក្នុងនោះក៏មានវត្តមានប្រទេសជាង៣០ចូលរួមផងដែរ។បើតាមរយៈផេក Beauty Pageant Reviewer បានឲ្យដឹងថា សម្រាប់ឈុតតំណាងជាតិរបស់ប្រទេសវៀតណាមវិញមើលទៅមានរូបនាគរាជធំ ហើយមានដំបងក៏ជារូបនាគរាជទៀត ដែលមួយឈុតនេះមានព៌ណមាស មើលទៅប្លែកភ្នែកម្យ៉ាងដែរ។

ចំណែកប្រទេសកម្ពុជាវិញនៅមិនទាន់ឃើញបង្ហាញឈុតតំណាងជាតិនៅឡើយទេ មកដល់ពេលនេះ ខណៈប្រទេសនីមួយបានបញ្ចេញខ្លះៗហើយ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់