• 2022-03-11 09:28:01
  • ជីវិតតារា

MU២០១៨ Catriona Gray ផ្តាំទៅអ្នករិះគន់រូបរាងធាត់របស់បវរកញ្ញាចក្រវាល ឥណ្ឌា ត្រឹមតែសម្រកក្រៅ

  • 2022-03-11 09:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់មកុដ Miss universe ឆ្នាំ២០១៨ Catriona Gray ផ្តាំទៅអ្នករិះគន់ចំៗមិនសំចៃមាត់ទៅលើរូបរាងធាត់ជាងមុនរបស់បវរកញ្ញា Miss universe ឆ្នាំ២០២១ Harnaaz Sandhu ដែលទើបទទួលបានជ័យលាភីថ្មីៗ សម្រាប់អ្នកពេបជ្រាយស្តាប់ហើយឆ្អែតបាយ៣ថ្ងៃ។

ថ្មីៗនេះម្ចាស់មកុដ MU ២០១៨ Catriona Gray បានផ្តាំផ្ញើរទៅអ្នករិះគន់បវរកញ្ញា នៃប្រទេសឥណ្ឌា Harnaaz Sandhu តាមរយៈបទសំភាសន៏មួយ ដែលនាងបានបង្ហាញពីការសោកស្តាយដែលសាធារណជនជាពិសេអ្នកដែលនិយមលេងអ៊ីនធើណេតជាច្រើនបានជេរប្រមាថ ចំពោះការឡើងទម្ងន់របស់នាង ដោយអ្នកទាំងនោះនៅតែមើលបវរកញ្ញាចក្រវាល ត្រឹមតែរូបរាងច្រើនជាងទង្វើនិងសកម្មភាពរបស់នាង ដោយក្នុងនោះកញ្ញាបាននិយាយថា «ពិតជាអកុសលណាស់ដែលសាធារណជននៅតែព្យាយាមក្នុងការធ្វើឲ្យស្ត្រីធ្លាក់ចុះតាមរបៀបប្រមាថមើលងាយអស់ទាំងនេះ។ យើងកំពុងតែធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីឱ្យបវរកញ្ញាសម្រស់ ឬបវរកញ្ញាចក្រវាល គួរតែបញ្ឈប់ការមើលមកស្រ្តីទាំងអស់ត្រឹមតែសម្បកក្រៅ» នេះបើយោងតាមផេក Beauty Pageant Reviewer ។

Catriona Gray បានបន្តទៀតថា «នាងមិនគួរត្រូវបានកំណត់ដោយត្រឹមតែរាងកាយរបស់នាងជាអ្វីនោះទេ តែនាងគឺជាអ្នកនាំពាក្យរហូតដល់ថ្ងៃចុងក្រោយ»។Catriona Grayបានបន្ថែមទៀតថា «តើយើងនិងផ្ញើសារអ្វីទៅក្មេងស្រី ឬយុវជនវ័យក្មេងដទៃទៀតនៅតាមទីសាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលពួកគេបានអានការបញ្ចេញមតិយោបល់បែបប្រមាថមេីលងាយអស់ទាំងនោះ ដោយការប្រៀបធៀបរូបរាងកាយរបស់ពួកគេដោយបែបប្រមាថមេីលងាយបែបនេះ»។

បវរកញ្ញារូបនេះ មិនត្រឹមតែបានផ្តាំផ្ញើរប៉ុណ្ណោះទេ ថែមទាំងបានលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ឲ្យអបអរសាទរ Harnaaz Sandhu សម្រាប់ការបំពេញការងាររបស់នាងមួយនេះប្រកបទៅដោយប្រសិទ្ធភាព៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់