
- 2022-07-22 07:33:44
- ព័ត៌មាន
កម្មវិធី "សម្តែងសិល្បៈនារដូវវស្សា" ចាប់បង្ហាញទស្សនីយភាពអស្ចារ្យ កូនខ្មែរគ្រប់រូបពុំគួររំលង
- 2022-07-22 07:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី "សម្តែងសិល្បៈនារដូវវស្សា" ចាប់បង្ហាញទស្សនីយភាពអស្ចារ្យ កូនខ្មែរគ្រប់រូបពុំគួររំលង
ចន្លោះមិនឃើញ
ចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារ យុវជនល្ខោនខោលលម្ពុជា បាន និងកំពុងរៀបចំ កម្មវិធី "សម្ដែងសិល្បៈនារដូវវស្សា" សម្រាប់ជូនដល់អ្នកគាំទ្រ និងសាធារណជន ចូលរួមទស្សនា ក៏ដូចជាស្វែងយល់ឲ្យបានស៊ីជម្រៅ ព្រមទាំងក្នុងន័យលើកស្ទួយសិល្បៈបុរាណខ្មែរផង។
កម្មវិធីនេះដែរនឹងត្រូវរៀបចំ ឲ្យមានការសម្ដែងចំនួន ៤ លើក ពោលពីខែ កក្កដា រហូតដល់ខែវិច្ឆិកា នៅសាលមហោស្រពភិមានអាកាស នៃសាលាភូមិន្ទវិចិត្រសិល្បៈ។ ការរៀបចំ នេះផងដែរ គឺក្នុងគោលបំណង ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឲ្យកាន់តែទូលំទូលាយ ជ្រួតជ្រាបដល់សាធារណជន ជាពិសេសយុវជន យុវនារី នាសម័យបច្ចេកវិទ្យា បានចូលរួម ទស្សនាផ្ទាល់ញឹកញាប់ ដើម្បីបណ្ដុះចិត្តស្រឡាញ់ និងឈានដល់ការចូលរួមថែរក្សា ការពារ សិល្បៈវប្បធម៌ដ៏មានតម្លៃមហាសាលរបស់កម្ពុជា។
សម្រាប់កម្មវិធីនេះទៀតសោត នឹងមានសម្ដែងជូននូវផ្ទាំងទស្សនីយភាពចម្រុអ រយៈពេល ៦០នាទី។
សូមអញ្ជើញចូលរួមឲ្យបានកុះករ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់អំពីកេរមរតកខ្មែរ ដែលដូនតាបានបន្សល់ទុកឲ្យថែ៕