
- 2022-08-30 07:54:14
- ព័ត៌មាន
អាសូរណាស់នាយ ខាត់ ចំរើន ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រភ្លាមៗ និងត្រូវការឈាមបន្ទាន់
- 2022-08-30 07:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរណាស់នាយ ខាត់ ចំរើន ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រភ្លាមៗ និងត្រូវការឈាមបន្ទាន់
ចន្លោះមិនឃើញ
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថានៅរសៀលថ្ងៃទី៣០ ខែសីហា នេះប្អូនប្រុសបង្កើតរបស់កំពូលតារាពហុជំនាញអ្នក ខាត់ សុឃីម គឺនាយ ខាត់ ចំរើន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ និងប្រកាសត្រូវការឈាមជាបន្ទាន់។
បើតាមសម្ដីប្រភពត្រូវជាសាច់ញាតិរបស់នាយ ខាត់ ចំរើន បានឱ្យដឹងថាបច្ចុប្បន្ននេះលោកមានជំងឺចំនួន២ គឺខូចក្រលាន និងក្រិនថ្លើម ដែលសុទ្ធតែជាប្រភេទជំងឺកាចសាហាវ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក។ នេះបើតាមការបញ្ជាក់ពី សិល្បករកម្ពុជា។
ស្របពេលគ្នានេះដែលក្រុមគ្រួសារក៏បានអំពាវនាវដល់មហាជន ព្រោះស្ថានភាពសុខភាពរបស់ ខាត់ ចំរើន កំពុងត្រូវការឈាម ដើម្បីជួយសម្រួលក្នុងការព្យាបាលស្រោចស្រង់ជីវិតរបស់តារារូបនេះ៕