• 2023-07-06 04:51:18
  • ព័ត៌មាន

បែកធ្លាយសារចុងក្រោយ Coco Lee ផ្ញើទៅអ្នកគាំទ្រ មុនសម្លាប់ខ្លួន

  • 2023-07-06 04:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ តារាចម្រៀង Pop ហុងកុង-អាមេរិក Coco Lee ត្រូវ​បាន​បណ្ដាញផ្សព្វផ្សាយជា​ច្រើន​ប្រកាស​ថា​នាង​បាន​ទទួល​មរណភាពហើយ ក្នុងអាយុ ៤៨ ឆ្នាំ។ Coco បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះកាលពីថ្ងៃទី ០២ ខែកក្កដា ហើយស្ថិតក្នុងសភាពសន្លប់ រហូតដល់ទទួលមរណភាព នៅថ្ងៃទី ០៥ ខែកក្កដា។

មុនពេល​នាងលាចាកលោក Coco បាន​ថតសារសំឡេងជា​ច្រើនសម្រាប់អ្នកគាំទ្រ​របស់ខ្លួន ដោយឃ្លីប​សំឡេង​រយៈពេល ៤០ វិនាទី​ ត្រូវ​បាន​បង្ហោះ​លើ Weibo ដោយ​ក្រុម​អ្នក​គាំទ្រ​របស់​ចិនរបស់ Coco នៅ​ថ្ងៃ​ដែលតារាស្រីរូបនេះបានប៉ុនប៉ង​ធ្វើ​អត្តឃាត។

វាមិនត្រូវបានគេដឹងថា Coco ថតសារជាសំឡេងនោះនៅពេលណានោះទេ ប៉ុន្តែអ្នកគាំទ្របានបញ្ជាក់ថា នេះគឺជាសារសំឡេងថ្មី។

ក្នុង​សំឡេង Coco បាន​និយាយ​ទៅកាន់​អ្នក​គាំទ្រ​របស់​នាង​ជា​ភាសា​ចិន​ជា​លើក​ដំបូង មុន​នឹង​ប្ដូរ​ទៅ​ជា​ភាសា​អង់គ្លេស។

នេះ​ជា​អ្វី​ដែល​នាង​បាន​និយាយ​ជា​ភាសា​ចិន៖ «មនុស្សជាទីស្រឡាញ់របស់ខ្ញុំទាំងអស់! ខ្ញុំ​គឺ Coco។ ខ្ញុំមានអារម្មណ៍ថាទទួលបានក្ដីស្រឡាញ់ និងការគាំទ្រដែលគ្រប់គ្នាបានផ្ដល់មកខ្ញុំ ហើយ អ្នកតែងនៅខាងខ្ញុំ ជម្រុញចិត្តខ្ញុំ ខ្ញុំនឹងបន្តតស៊ូ។ ហើយ... ក្នុង​រយៈពេល​នេះ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​នឹង​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​ផង​ដែរ។ ខ្ញុំពិតជានឹកអ្នកគ្រប់គ្នា ហើយខ្ញុំកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ នឹកអ្នកទាំងអស់គ្នា ខ្ញុំពិតជានឹកអ្នកមែន។ ស្រឡាញ់អ្នក ស្រឡាញ់អ្នក!»។

អ្នកគាំទ្រដែលបានស្តាប់សំឡេងបានកត់សម្គាល់ថា Coco ហាក់ដូចជាព្យាយាមនិយាយទាំងអារម្មណ៍អួលណែន ដោយនាងបានឈប់មួយភ្លែតៗដើម្បីប្រមូលអារម្មណ៍កម្លាំងខ្លួនឯងនិយាយតទៀត ដើម្បីជូនពរអ្នកគាំទ្ររបស់នាងទាំងអស់។

ក្នុងរយៈពេល ៥ វិនាទីចុងក្រោយ Coco បាននិយាយទៅកាន់អ្នកគាំទ្ររបស់នាងជាភាសាអង់គ្លេសថា «អរគុណច្រើនសម្រាប់កាដូ។ វាពិតជាស្អាត និងពោរពេញដោយការគិតគូរ។ ស្រឡាញ់​អ្នក​ទាំងអស់គ្នា»៕

ប្រភព៖ 8day អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី