• 2024-04-30 08:18:04
  • ព័ត៌មាន

កម្មវិធីម៉ូដដ៏ល្បី Phnom Penh Designers Week វិលមកជាថ្មីជាមួយប្រធានបទពិសេសប្លែក

  • 2024-04-30 08:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលឆ្នាំថ្មីនេះ កម្មវិធី Phnom Penh Designers Week កាន់តែពិសេសជាមួយប្រធានបទថ្មី គឺ "MECHA – NATURAL” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ឧសភា និង ១ មិថុនា ឆ្នាំ ២០២៤ ហើយក៏នឹងមានការចូលរួមបង្ហាញថ្វីដៃរបស់កំពូលអ្នកច្នៃម៉ូដឆ្នើមៗ មានទេពកោសល្យអស្ចារ្យបំផុតប្រចាំវិស័យ Fashion

ប្រធានបទនេះមានឈ្មោះថា “MECHA-NATURAL” ជាចលនាដ៏ពិសេសសម្រាប់ឆ្នាំ ២០២៤ ក្នុងកម្មវិធីដើរម៉ូដហើយឆ្លុះបញ្ចាំងឱ្យឃើញពីភាពច្នៃប្រឌិត ដែលបំផុសគំនិតចេញពី មេកានិច និងដំណើរការធម្មជាតិ បរិស្ថាន នៃគំនិតរចនាប័ទ្ទផ្សេងៗ។

សម្រាប់អ្នកច្នៃម៉ូដឆ្នើមៗដែលនឹងចូលរួមជាមួយ Phnom Penh Designers Week ឆ្នាំនេះរួមមាន៖ A.N.D, Natacha Van, Semurian, Phoung by S., Alfredo Vaez, Ambre Men, Kong Label, Drewe Taylor និង Don Protasio

Phnom Penh Designers Week ផលិតដោយ Fashion Lab សហការជាមួយ Rosewood Phnom Penh, Minerva tv និងមាន Sabay និង Sovrin Magazine ជាដៃគូប្រព័ន្ធផ្សព្វផ្សាយ នឹងរួមគ្នាបង្ហាញភាពអស្ចារ្យនូវកម្មវិធីបង្ហាញម៉ូដទាន់សម័យនេះឡើង។

ជាក់ស្ដែងសម្រាប់ គោលបំណងនៃព្រឹត្តិការណ៍នេះគឺត្រូវបានរៀបចំ ២ដង ក្នុងមួយឆ្នាំ ហើយបានផ្តល់ឱកាសសម្រាប់អ្នករចនាម៉ូដ និងម៉ាកយីហោដែលមានគោលបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអភិវឌ្ឍទីផ្សារដែលមានស្រាប់សម្រាប់ការរីកចម្រើនរបស់ពួកគេ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី