• 2023-07-12 03:47:44
  • ជីវិតតារា

សាវតាពិតរបស់ បុរសម្នាក់ដែលចំណាំនៅជិត Lisa (BLACKPINK) ពិតជាខ្ពស់ ឋានៈអភិជន

  • 2023-07-12 03:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើវេទិកាអនឡាញ អ្នកនិយមលេងអ៊ីនធឺណេតបានឆ្លើយតប ចំពោះរូបថតរបស់ Lisa (BLACKPINK) ដែលលើកឡើងថា នាងបានណាត់ជួបជាមួយបុគ្គលល្បីម្នាក់នៅទីក្រុងប៉ារីស។ អ្វី​ដែល​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​នោះ ​គឺ​រូប​ម្នាក់​ទៀត​នៅ​ក្នុង​វីដេអូនោះ គឺ​ជា Frédéric Arnault ជា​កូន​ប្រុស​ម្ចាស់​ក្រុមហ៊ុន LVMH

យោងតាមអ្នកនិយមលេងអ៊ីនធឺណេត ក្នុងវីដេអូ Lisa និង Frédéric បង្ហាញមក ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ ហើយនាងថែមទាំងដាក់ក្បាលនៅលើស្មារបស់ Frédéric ទៀត ។

សរុបមក ដំណឹងនៃទំនាក់ទំនងរបស់ Lisa ជាមួយ Frédéric បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ការព្រួយបារម្ភចំពោះឯកជនភាពរបស់នាងដែរ។

អំពី Frederic Arnault

Frédéric កើតនៅឆ្នាំ ១៩៩៥ គឺជាកូនប្រុសទីពីររបស់មហាសេដ្ឋី Bernard Arnault និងភរិយាបច្ចុប្បន្នរបស់លោក មានឈ្មោះថា Hélène MercierFrédéric ត្រូវបានគេកំណត់ថាជាអ្នកស្នងមរតកដ៏លេចធ្លោបំផុតប្រចាំវង្សត្រកូលអភិជនដែលមានទ្រព្យជិត ២៤០ ពាន់លានដុល្លារ។ ក្រៅពីកាន់កាប់  Brand ដ៏អស្ចារ្យបំផុតក្នុងពិភពលោក លោក Bernard Arnault ក៏ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរផងដែរ នៅពេលដែលដឹងថា លោក​មានកូនចំនួន ៥ នាក់ សុទ្ធតែមាន​សមត្ថភាពឆ្នើម និងជាអ្នកស្នងមរតកដ៏ឥតខ្ចោះប្រចាំក្រុមហ៊ុន។ ក្នុង​នោះក៏រួមមានទាំង Frédéric Arnault ផងដែរ។

ដ្បិតជាបុគ្គលល្បី ប៉ុន្តែបងប្អូនបង្កើតរបស់ Frédéric ទាំងអស់ រក្សាការសម្ងាត់បំផុតអំពីជីវិតឯកជនរបស់ពួកគេ។ បុរសម្នាក់នេះមានសមត្ថភាពនិយាយបាន ៤ ភាសា ដូចជា បារាំង អង់គ្លេស អ៊ីតាលី និង​ អាល្លឺម៉ង់​ ដោយស្ទាត់ជំនាញ។ លើសពីនេះ Frédéric ក៏ជាមនុស្សពហុជំនាញដែលអាចលេងព្យាណូយ៉ាងស្ទាត់ និងវាយកូនបាល់បានផងដែរ។

ទោះបីជាគ្រួសាររបស់លោកស្ថិតនៅក្នុងពិភពជំនួញក៏ដោយ Frédéric មានទិសដៅផ្សេងគ្នា នៅពេលសិក្សាមុខជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រនៅ École Polytechnique

បន្ទាប់​ពី​រៀន​ចប់ លោក​ និង​មិត្ត​ភក្តិ​ម្នាក់​បាន​ចាប់​ផ្តើម​បង្កើត ក្រុមហ៊ុនមួយជាមួយគ្នាគ្នា ដែលសេវា​ទូទាត់ប្រាក់​តាម​ទូរសព្ទ។ ក្រោយមកក្រុមហ៊ុននេះត្រូវបានលក់ទៅវិញ ដោយលោកចង់ផ្តោតលើការងារពេញម៉ោងឱ្យ TAG Heuer

នៅអាយុត្រឹមតែ ២៥ ឆ្នាំ យុវជននេះត្រូវបានតែងតាំងជា CEO របស់ TAG Heuer ដែលជាម៉ាកនាឡិកាដ៏ល្បីបំផុតរបស់អាណាចក្រ LVMH ហើយបានធ្វើឱ្យលោកក្លាយជាសមាជិកក្មេងជាងគេទីពីរនៃគ្រួសារ Arnault ដែលបានទទួលតំណែងនោះបន្ទាប់ពីបងប្រុសរបស់លោកឈ្មោះ Alexandre

ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងជា នាយកប្រតិបត្តិវ័យក្មេងរបស់ TAG Heuer លោក Frédéric បានបង្ហាញទេពកោសល្យរបស់ខ្លួន នៅពេលដោយបាននាំយកកិច្ចសន្យាជាច្រើនដែលមិននឹកស្មានដល់សហការជាមួយក្រុមហ៊ុនរថយន្តប្រណីត Porsche ឬជាមួយកំពូលតារាដែល "ពិបាកអញ្ជើញបំផុត" គឺ Ryan Gosling

ជាច្រើនដងនៅក្បែរ Lisa (BLACKPINK)

ក្នុងនាមជាអ្នកស្នងមរតករបស់គ្រួសារ Brand ដ៏ធំបំផុតរបស់ពិភពលោក Frédéric Arnault តែងតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ូដសំខាន់ៗ និងជួបជាមួយមនុស្សល្បីៗជាច្រើនជុំវិញពិភពលោក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វីដេអូដែលបង្ហាញ ពីពេលដែលលោកមានមុខជាមួយ Lisa (BLACKPINK) ស្រាប់តែធ្វើឲ្យក្តៅគគុក ពាសពេញបណ្ដាញសង្គម។

ភ្លាមៗនៅពេលដែលពាក្យចចាមអារ៉ាមទាក់ទងស្នេហារបស់អ្នកទាំងពីរបានផ្ទុះឡើង វីដេអូជាច្រើនទៀតដែលថតសកម្មភាពសន្ទនាគ្នា និងជជែកគ្នាលេងក្នុងព្រឹត្តិការណ៍ម៉ូដផ្សេងទៀតក៏ត្រូវបាន "ជីកកកាយ" និងទទួលបានការចូលមើលរាប់សែនដង។

ជាមួយនឹងប្រជាប្រិយភាពជាសកលរបស់ Lisa និងប្រវត្តិគ្រួសារអភិជនរបស់ Frédéric មនុស្សជាច្រើនគិតថាអ្នកទាំងពីរគឺសមគ្នាបំផុត។ ទោះបីជាមិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងនេះ​ ប៉ុន្តែអ្នកគាំទ្រជាច្រើនក៏បាននិយាយថាពួកគេនឹងគោរព គាំទ្រយ៉ាងពេញទំហឹងចំពោះជីវិតឯកជនរបស់តារាស្រីរូបនេះ និងអ្នកស្នងមរតករបស់ក្រុម LVMH

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់