• 2023-07-18 04:48:10
  • ជីវិតតារា

កែវ វាសនា ប្រកាសថា អ៊ីវ៉ា ជិតមានប្ដីហើយ តែសាមីខ្លួនប្រកែក ហើយថាទុកពេលពិចារណាបន្ដិចសិន!

  • 2023-07-18 04:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី ឃីន ស្រីនាថ ហៅអ៊ីវ៉ា ប្រកែកថាខ្លួនមិនទាន់មានសង្សារ ឬចង់មានស្វាមីទេ ដោយចង់នៅលីវរយៈពេល ៥ឆ្នាំទៀតសិន។ ការប្រកែកនេះធ្វើឡើងភ្លាមៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ គឺក្រោយពីតារាចម្រៀងលោក កែវ វាសនា ប្រកាសប្រាប់គេឯងតាមបណ្ដាញសង្គមថា៖ “ជយោ! អ៊ីវ៉ា ជិតបានប្ដីហើយ”។

កញ្ញា អ៊ីវ៉ា ងឿងឆ្ងល់ថា ហេតុអ្វីម្នាក់ៗ រួមទាំងលោក កែវ វាសនា ផង បានជំរុញឲ្យនាងយកប្ដីម៉្លេះ ហើយសុទ្ធតែចូលខមិនអបអរសាទរចំពោះដំណឹងដែល កែវ វាសនា បានបញ្ចេញនេះ។ ទោះជាយ៉ាងណាសាមីខ្លួន គឺកញ្ញ អ៊ីវ៉ា ថានាងក៏កំពុងពិចារណាថា គួរ ឬមិនគួរ បើនាងមិនទាន់ចង់បានប្ដីផងនោះ។

គិតត្រឹមឆ្នាំ២០២៣ នេះ អ៊ីវ៉ា មានវ័យ ២៩ឆ្នាំហើយ ហើយកញ្ញាធ្លាប់បង្ហើបថានឹងបញ្ចប់ភាពនៅលីវមិនឲ្យអាយុលើស ៣០ឆ្នាំទេ។ កន្លងទៅតារាចម្រៀងរូបនេះ ធ្លាប់លេចដំណឹងថា មានបុរសវ័យជ្រេម្នាក់ មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិនិងជាថៅកែរកស៊ីម្នាក់នៅខេត្ដសៀមរាប លួចស្រឡាញ់ ហើយមានបំណងចូលស្ដីធ្វើជាភរិយា ប៉ុន្ដែកាលណោះត្រូវបាន អ៊ីវ៉ា និងឪពុកនាងប្រកែក៕

ជិន សុភ័ក្ដ្រ

មតិយោបល់