• 2023-07-21 02:43:58
  • ជីវិតតារា

ធ្លាប់តែលេងច្រើន ឥឡូវ Jungkook ប្រែជាបុរសម្នាក់ស្ពាយសម្ពាធ និងអារម្មណ៍ហេងហាង

  • 2023-07-21 02:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Jungkook (BTS) បាន​ផ្ដល់បទសម្ភាសជាមួយនឹង​ទស្សនាវដ្ដី Weverse Magazine ដោយលើកឡើងអំពីបទពិសោធមួយចំនួនដែលលោកបាន​រៀនកន្លងមក។

ទាក់​ទង​ទៅ​នឹង​ស្នាដៃក្រោយ​នេះ បាន​នាំ Jungkook ស្គាល់ និងភ្លក្សរសជាតិជីវិត និងការងារច្រើន។ ក្នុងការឈានជើងក្លាយជាតារាទោលផ្លូវការ លោកត្រូវ​គិតគូរគ្រប់យ៉ាងដោយខ្លួនឯង វិវត្តខ្លួនពីនាមជាសមាជិកក្រុម BTS។ ចំណែកបទ​ពិសោធ​ពេលនេះ វាពិតជាខុស​ប្លែក​ពី​អ្វី​ដែលលោកនៅជាក្រុម។

សមាជិកពៅគេរបស់ BTS បានសារភាពថាមានអារម្មណ៍ឯកោ ដោយសារតែទម្លាប់របស់លោកត្រូវកែប្រែ មិនដូចជាកាលពីធ្វើការជាក្រុមទេ។

Jungkook និយាយថា៖ «អ្នកដឹងទេ? ខ្ញុំជួបមនុស្សផ្សេងៗគ្នាច្រើនណាស់ ពេលខ្ញុំធ្វើការជាមួយក្រុម មិនថាក្នុងកាលៈទេសៈណាទេ។ ខ្ញុំធ្លាប់ទៅផ្ទះ ហើយសម្រាកបន្ទាប់ពីចប់ការងារ ប៉ុន្តែឥឡូវមិនដូចមុនទេ អ៊ីចឹងទៅខ្ញុំដូចជាមានអារម្មណ៍រាងហេលហាលដែរ»

តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ​នៅ​បាន​បញ្ជាក់ទៀតថា លោកធ្លាប់តែជាសមាជិកក្មេងជាងគេក្នុងក្រុម ប៉ុន្តែពេលនេះ​ត្រូវចេញបទចម្រៀង​ទោលខ្លួនឯងទៀត វាពិតជាមានការខុសគ្នាខ្លាំងណាស់។ ទាំងទំនួលខុសត្រូវ ទាំងទំនាក់ទំនងជាមួយមនុស្សដទៃ ក៏ដូចជាការសម្រេចគ្រប់យ៉ាង ត្រូវគិតគ្រប់ជ្រុងជ្រោយ មិនមែនគ្រាន់តែ «អូខេ» រហូតទេ។ អ្វីដែល​សំខាន់ ពីមុនលោកមិនមែនជាមនុស្សដំបូងដែលត្រូវ​និយាយទេ ប៉ុន្តែពេល​នេះ​ លោកត្រូវ​តែនិយាយឲ្យបាន​ច្រើន។ គ្រប់យ៉ាងទាំងនេះហើយដែលធ្វើឲ្យលោកមាន​អារម្មណ៍ថា ស្ពាយសម្ពាធគួរសម ដែលត្រូវផ្លាស់ប្ដូរបែបនេះ។

ទោះជាយ៉ាងណា Maknae របស់ BTS ពិតជាអាចគ្រប់គ្រងជីវិតខ្លួនឯងបានយ៉ាងល្អ ដោយ​បាន​ចំណាយ​ពេល​សម្រាក និង​ដើរ​លេង​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ រួម​ទាំង​សមាជិក BTS ផ្សេង​ទៀត។

«ខ្ញុំបានធ្វើឲ្យជីវិតមានភាពងាយស្រួល ហើយឥឡូវនេះខ្ញុំចង់នៅក្បែរគេឯង ដូចជាដើរលេងជាមួយសមាជិកផ្សេងទៀត ឬអ្នកផ្សេងទៀត» នេះជាអ្វីដែល Jungkook លើកឡើង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់