• 2023-08-02 03:38:19
  • ស្ទីលតារា

ឈុត​សិចស៊ី​ប្លែក​ដាច់​គេ សម្រាប់​បើក​ឆាក​ខែថ្មី ពីកំពូលសម្រស់ គង់ ច័ន្ទស្រីមុំ

  • 2023-08-02 03:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល គង់ ច័ន្ទស្រីមុំ បាន​បើក​ឆាក​ខែ​ថ្មី​ជាមួយ​ឈុត​ដ៏​សិចស៊ី​ស្អាត​ប្លែក​គេ។ ក្រឡេក​មើល​មួយ​ភ្លែត​ប្រិយមិត្ដ អាច​ច្រឡំ​ថា​ជា​ឈុត​កាំប្រម៉ា​សមុទ្រ តែ​នោះ​មិនមែន​ជា​ឈុត​សាច់​ក្រណាត់​ធម្មតា​នោះ​ទេ គឺ​ជា​ឈុត​ដាំ​ត្បូង​ដ៏​ប្រណីត។

ជាមួយ​រូបរាង​ដ៏​តូច​ច្រឡឹង គង់ ច័ន្ទស្រីមុំ បាន​បង្អួត​រាង​តាម​បណ្ដាញ​សង្គម​ជាមួយ​ឈុត​ដ៏​ទាក់ទាញ​នេះ នៅ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២៣ ហើយ​ថែម​ទាំង​ពោល​ពាក្យ​យ៉ាង​មាន​អត្ថន័យ​អម​រូបថត​ទាំង​នោះ​ផង។

ស្រី​មុំ និយាយ​ថា៖ "នៅពី​ក្រោយ​នារី​ដែលរឹងមាំ គឺ​សុទ្ធតែ​ជា​ទឹកភ្នែក​នៅក្នុង​ចិត្ត​នារី​ដែល​ឯក​រាជ្យ គឺសុទ្ធតែ​ស្នាម​របួស"។ នាង បាន​ផ្ញើ​សារ​និង​រូប​ថត​ទាំង​នេះ ចំពោះ​នារី​ទាំងឡាយ​ណា​ដែល​មិនចេះ​រំអួយ​ ហើយ​សំបក​ក្រៅ​រឹងមាំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់