
- 2023-09-06 06:33:08
- ភាពយន្ត
គ្រូអាគមមកពីដែនដីកម្ពុជាក្រោមពីររូប ប៉ះគ្នាក្នុងខ្សែភាពយន្ដខ្នាតធំមួយ នៅកម្ពុជា
- 2023-09-06 06:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអាគមមកពីដែនដីកម្ពុជាក្រោមពីររូប ប៉ះគ្នាក្នុងខ្សែភាពយន្ដខ្នាតធំមួយ នៅកម្ពុជា
ចន្លោះមិនឃើញ
តារាចម្រៀងមានដើមកំណើតពីទឹកដីកម្ពុជាក្រោម ថាច់ សាថេន ទើបទទួលបានឱកាសសម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំមួយ គឺរឿង “រង់ចាំ” ដែលជាខ្សែភាពយន្ដបែបអបិយជំនឿ ខ្មោចលងភ័យរន្ធត់។ តាមរយៈខ្សែភាពយន្ដនេះ ក៏បានបង្កើតឲ្យឱកាសឲ្យលោកបានជួបតួសម្ដែងប្រុសវ័យក្មេងម្នាក់មកពីកម្ពុជាក្រោមដូចគ្នា ដោយប៉ះគ្នាក្នុងនាមជាគ្រូចាប់ខ្មោច។
លោក ថាច់ សាថេន ថាលោកពិតជាសប្បាយចិត្ដខ្លាំងដែលមានឱកាសសម្ដែងក្នុងខ្សែភាពយន្ដ ព្រោះកន្លងទៅលោកធ្លាប់តែសម្ដែងក្នុងបទចម្រៀងMV ដែលលោកបកស្រាយបទចម្រៀងដោយខ្លួនឯង ហើយអ្វីដែលធ្វើឲ្យលោកកាន់តែសប្បាយចិត្ដទៀតនោះ គឺបានជួបតួសម្ដែងមកពីកម្ពុជាក្រោមដូចគ្នា។
ក្នុងពេលថតឈុតមួយ ក្នុងខ្សែភាពយន្ដ “រង់ចាំ”។ សាថេន បានបញ្ចេញឃ្លីបវីដេអូមួយក្នុងសម្លៀកបំពាក់ពណ៌ស ស្ពាយថង់យាម ហើយគូសមុខធ្វើជាគ្រូចាប់ខ្មោច។ លោកបានអំពាវនាវឲ្យបងប្អូនកម្ពុជាក្រោម កម្ពុជាកណ្ដាល និងខ្មែរលើ ឬខ្មែរសុរិន្ទ បន្ដជួយលើកទឹកចិត្ដផលិតករ តារាសម្ដែង ព្រមទាំងជួយលើកកម្ពស់សិល្បៈ វប្បធម៌របស់ខ្មែរ ដោយគ្រាន់តែចូលរួមទស្សនាពេលកុននេះចេញចាក់បញ្ចាំង៕