- 2023-09-07 02:04:06
- ស្ទីលតារា
រចនា រ៉ាវ៉ាឌី បង្អួតរាងដ៏ស្រស់ស្អាត ហើយបង្ហើបពីទម្លាប់ធ្វើឲ្យនាងកាន់តែលេចធ្លោ
- 2023-09-07 02:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រចនា រ៉ាវ៉ាឌី បង្អួតរាងដ៏ស្រស់ស្អាត ហើយបង្ហើបពីទម្លាប់ធ្វើឲ្យនាងកាន់តែលេចធ្លោ
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែលដ៏ស្រស់ស្អាត រចនា រ៉ាវ៉ាឌី តែងតែបញ្ចេញរូបថតជាមួយសម្លៀកបំពាក់ស្អាតតាមបណ្ដាញសង្គម ហើយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញាមិនត្រឹមតែបញ្ចេញរូបស្អាតៗទេ គឺថែមទាំងទម្លាយទម្លាប់មួយចំនួនដែលនាងអនុវត្ដជារៀងរាល់ថ្ងៃទៀតផង។
តារាស្រីរូបនេះ និយាយថា មនុស្សស្រីគ្រប់រូបគេមានចំណុចស្អាតរៀងៗខ្លួន សំខាន់លើខ្លួនយើងចេះតុបតែងខ្លួន ឬក៏ចេះធ្វើឲ្យខ្លួនឯងមានទំនុកចិត្ត និងលេចធ្លោក្នុងចំណោមមនុស្សឬអត់។ ជាមួយនឹងសម្លៀកមពាក់ស្រស់ស្អាតបែបនេះ ក៏មានអ្នកគាំទ្របានឯកភាពលើការលើកឡើងរបស់រ៉ាវ៉ាឌី ហើយថែមទាំងពោលពាក្យកោតសរសើរថាពូកែតុបតែងខ្លួនត្រូវកាលៈទេសៈទៀតផង។
ខាងក្រោមនេះ គឺជាស្ដាយថ្មីៗ ជាមួយនឹងសម្លៀកបំពាក់ និងកាបូបថ្មីៗដែលតារាសម្ដែង និងជាម៉ូដែល រចនា រ៉ាវ៉ាឌី បង្ហាញអ្នកគាំទ្រ រហូតមានការចាប់អារម្មណ៍ខ្លាំងពីមហាជន៕