• 2023-09-07 07:45:52
  • ស្ទីលតារា

វណ្ណៈ បរមី ឲ្យនិយមន័យមកុដ ក្រោយប្រកាសខ្លួនចូលប្រឡងកម្មវិធី MISS UNIVERSE 2023

  • 2023-09-07 07:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀតពេលដ៏មមាញឹកក្នុងការរកស៊ី និងបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រ វណ្ណៈ បរមី ក៏ចាប់យកឱកាសប្រកួតប្រជែងតំណែងម្ចាស់មកុដតម្លៃជាង ២០ម៉ឺនដុល្លារ របស់កម្មវិធី MISS UNIVERSE CAMBODIA 2023។ ខណៈការប្រកួតមិនទាន់វិលកង់លឿន ឬដល់វគ្គដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង ប៉ុន្ដែនៅថ្ងៃទី៧ ខែកញ្ញា នេះ តារាសម្ដែងស្រី វណ្ណៈ បរមី បានឲ្យនិយមន័យ នៃពាក្យថាម្កុដ បាត់ទៅហើយ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្ដិច បរមី បានបង្ហោះរូបថតបង្ហាញរាងដ៏ស្រស់ស្អាត ហើយនិយាយថា មកុដមិនមែនបង្កើតមកដើម្បីបង្ហាញពីភាពអង់អាច អំណាច ការចាញ់ឈ្នះ ភាពអំនួត ឬបង្កើតឲ្យមានការច្រណែន ការដណ្ដើម ឬកំណត់ស្តង់ដាសម្រស់អ្វីនោះទេ។ ផ្ទុយទៅវិញ មកុដ ជាអំណោយដែលផ្ដល់ជូនស្ត្រីដែលគេមានទំនួលខុសត្រូវ មានសមត្ថភាពអាចបំពេញកាតព្វកិច្ច អាចនិយាយ និងដោះស្រាយបញ្ហាកំពុងកើតឡើងក្នុងសង្គម អាចក្លាយជាគំរូល្អសំរាប់ក្មេងជំនាន់ក្រោយ និងសក្ដិសមមានតំណែង ជាស្ត្រីតំណាងឲ្យស្ថាប័ន្តមួយ ក្រុមហ៊ុនមួយ ខេត្ដ/ក្រុងមួយ ប្រទេសមួយ ឬរយៈកាលមួយ។

ការបង្ហាញពីទស្សនៈ និងរូបភាពស្អាតៗទាក់ទងនឹងម៉ូដែលនេះ គឺធ្វើឡើងក្រោយពីកម្មវិធី MISS UNI-VERSE CAMBODIA 2023 ដែលគេដឹងថារៀបចំដោយក្រុមហ៊ុនមហាហង្សរបស់លោក អ៊ិន សុភិន។ អ្នកគ្រប់គ្រងកម្មវិធីនេះក៏ធ្លាប់បញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិឆ្នាំនេះ គឺកាន់តែប្លែក និងមានចំណុចចាប់អារម្មណ៍ជាច្រើនក្នុងវិស័យដើរម៉ូដនៅកម្ពុជា ជាពិសេសនោះ មកុដ ត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានតម្លៃជាទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ៕

ជិន សុភ័ក្ដ្រ

មតិយោបល់