• 2023-11-14 06:45:42
  • ជីវិតតារា

មកស្គាល់អាយុពិតរបស់តួអង្គសំខាន់ៗក្នុងរឿង ព្រហ្មលិខិត

  • 2023-11-14 06:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគ «ព្រហ្មលិខិត»«Love Destiny 2» ត្រូវ​បាន​ចាក់ផ្សាយជា​ផ្លូវការ និងទទួល​បាន​ការគាំទ្រគួរសម ក្រោយធ្វើឲ្យអ្នកតាមដានរដូវកាលមុន រង់ចាំយ៉ាងយូរ។

សង្កេតឃើញថានៅក្នុងវគ្គថ្មីនេះ មានតួអង្គជា​ច្រើន ទាំងក្មេងទាំងចាស់ ​ត្រូវ​បាន​បង្ហាញ​មុខក្នុងខ្សែភាពយន្តនេះ ដោយបង្កជាក្ដីរំភើបជាខ្លាំង​សម្រាប់អ្នក​ដែលចំណាយពេល​ទស្សនាជា​ច្រើនឆ្នាំ។ Pope Thanawat និង Bella Ranee បាន​វិលមក​វិញជាមួយនឹង​តួចាស់ដដែលគឺ «ប្រុសដេត» និង «ការ៉ាកេត ឬកេតសូរ៉ាង»។ ប៉ុន្តែបន្ថែមពីលើនេះពួកគេក៏នឹងត្រូវ​គ្រងតំណែងជាតួឯករដូវកាលថ្មី គឺ «ប្រុសរិទ្ធិ» និង «នាងភុតតាន»

ដោយឡែកក្នុងអត្ថបទនេះ Sabay នឹង​នាំប្រិយមិត្តទៅស្គាល់អាយុពិតរបស់តួអង្គសំខាន់ក្នុងរឿង ថាតើពួកគេមានអាយុប៉ុន្មានខ្លះហើយនៅឆ្នាំ ២០២៣នេះ?

១. Pope Thanawat សម្ដែងជាតួ «ឪពុក, រឿង & រិទ្ធិ» មានអាយុពិត ៤០ ឆ្នាំ

២. Bella Ranee សម្ដែងជាតួ «ម្ដាយ & ភុតតាន» មានអាយុពិត ៣៣ ឆ្នាំ

៣. Great Warintorn សម្ដែងជាតួ «ស្ដេច» មានអាយុពិត ៣៨ឆ្នាំ

៤. Denkhun Ngamnet សម្ដែងជាតួ «ព្រះអង្គម្ចាស់ ផុន» មានអាយុពិត ២៩ឆ្នាំ

៥. Rudklao Amratisha សម្ដែងជាតួ «យាយគុយ» មានអាយុពិត ៥៤ឆ្នាំ

៦. Namtarn Pichukkana សម្ដែងជាតួ «ម៉ែគ្លីន» មានអាយុពិត ៣២ ឆ្នាំ

៧. Pop Thakoon សម្ដែងជាតួ «មូសុង» មានអាយុពិត ៣៧ឆ្នាំ

៨. Cine Phatrakorn សម្ដែងជាតួ «ម៉ែកែវ» មានអាយុពិត ២៨ឆ្នាំ

៩. PP Punpreedee សម្ដែងជាតួ «ម៉ែប្រាង» មានអាយុពិត ២៤ឆ្នាំ

១០. Phet Thakrit សម្ដែងជាតួ «ថងខាំ» មានអាយុពិត ៣៤ឆ្នាំ

១១. Typhoon Kanokchat សម្ដែងជាតួ «ចៅមឿងស៊ីសនរាក់ ឬ ផមីង» មានអាយុពិត ៣២ឆ្នាំ

១២. Peterpan Tadsapon សម្ដែងជាតួ «មឿងចាន់ភូបេត ឬ អ៊ីន» មានអាយុពិត ២៤ឆ្នាំ

១៣. Om Kanin សម្ដែងជាតួ «ផ ចច» មានអាយុពិត ៣៤ឆ្នាំ

១៤. Yiwa Priyakarn សម្ដែងជាតួ «អ្នកនាងរាម» មានអាយុពិត ៣១ឆ្នាំ

១៥. Namfah Thunyaphat សម្ដែងជាតួ «អ្នកនាងផេជីន» មានអាយុពិត ២៣ឆ្នាំ

១៦. Jaja Dandao សម្ដែងជាតួ «អ៊ឹង» មានអាយុពិត ២៦ឆ្នាំ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់