• 2023-11-15 03:46:00
  • ជីវិតតារា

Sulli ធ្លាប់និយាយទាំងទឹកភ្នែក «គ្រប់គ្នាធ្វើដាក់នាងដូចរបស់ប្រើ...» លើវីដេអូឯកសារទើបចេញ

  • 2023-11-15 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ភាពយន្តឯកសាររបស់ Sulli មានចំណងជើងថា 'Dear Jinri' ត្រូវបានចេញផ្សាយនៅលើ Netflix ដែលជាផ្នែកមួយនៃស្នាដៃចុងក្រោយរបស់នាង 'Persona: Sulli'។

'Dear Jinri' គឺជាភាពយន្តឯកសារដ៏គួរឱ្យចាប់អារម្មណ៍ដែលបង្ហាញពីជីវិត និងចិត្តគំនិតរបស់ Choi Jinri (Sulli) ផ្ទាល់។ វីដេអូនេះ បង្ហាញក្នុងទម្រង់បែបបទសម្ភាសន៍ ដោយ Sulli បានណែនាំខ្លួនទៅកាន់អ្នកទស្សនា ទៅតាមលំដាប់លំដោយនៃអ្វីដែលជាបនាង។ ក្រោយបានទស្សនា គ្រប់គ្នាកាន់តែយល់ដឹងបន្ថែមនូវ អារម្មណ៍ពិត ចិត្តគំនិតរបស់ Sulli ពិសេសបទពិសោធជីវិត ការរិះគន់ដែលនាងជួបប្រទះ និងអាជីពសិល្បៈដែលមិនមានស្ថេរភាព។

Sulli បាន​បើក​ចំហ​អំពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​ដែល​នាង​មាន​ពេល​ពិភាក្សា​អំពី​អ្នក​បៀតបៀន​តាម​អ៊ីនធើណិត។ នៅពេលត្រូវបានសួរអំពីអារម្មណ៍របស់នាងចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់ នាងបានបង្ហាញពីការចង់ដឹងចង់ឃើញថា តើពួកគេមានការសោកស្តាយឬយ៉ាងណា។ នាងបាននិយាយថា៖ «គេប្រហែលជាមិននឹកស្មានថាវានឹងបញ្ចប់ដូចនេះទេ។ មនុស្សដើរនិយាយដើមគេផ្សេងគ្រប់ពេល ប៉ុន្តែមិត្តម្នាក់នោះត្រូវជួបសំណាងអាក្រក់ ហើយត្រូវចាប់បានអ៊ីចឹងមែន?»

Sulli ស្រក់​ទឹក​ភ្នែក ពេល​នាង​ពន្យល់​ពី​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ភាព​អត់​ធ្មត់​របស់​នាង។ នាងនិយាយថា៖ «ខ្ញុំឈឺចាប់ខ្លាំងជាងនេះទៅទៀត ពេលដែលខ្ញុំចាត់ការតាមផ្លូវច្បាប់! វាឈឺចាប់ជាងអារម្មណ៍សប្បាយចិត្ត ឬខឹង ឬត្រូវបណ្ដោយឲ្យរឿងហ្នឹងទៅ វាឈឺចាប់ពេលខ្ញុំនិយាយថាគេចាប់បានបែបនេះបែបនោះ ហើយឈឺចាប់ណាស់ ពេលអ្នកនោះសុំទោសដោយស្មោះ។ ពេល​នោះ​គ្រាន់​តែ​ទទួល​ពាក្យ​សុំទោស​ ក៏​ឈឺ​ចាប់ដែរ ទោះ​បី​ខ្ញុំ​ទទួល​យក​វា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គិត​ថា​ខ្ញុំ​បន្ត​អត់​ទោស​អ្នក​ដទៃ​ក្នុង​អំឡុង​ពេល​នោះ»។

នាង​បាន​លាតត្រដាង​ថា នាង​ធ្លាប់​មិន​ចូល​ចិត្ត​ការ​បង្ហាញ​ផ្នែក​ដែល​ងាយ​រងគ្រោះ (ផ្នែកទន់ខ្សោយ) ​របស់​នាង។ ទោះ​ជា​យ៉ាង​ណា Sulli លែង​ចង់​លាក់​ខ្លួន​ទៀត​ហើយ។ នាង​បាន​ដឹង​ថា ការ​មាន​មោទនភាព និង​ការ​មិន​មាន​អារម្មណ៍​សោកស្ដាយ​ គឺ​មិន​មែន​ជា​គុណសម្បត្តិ​ដ៏​គួរ​ឱ្យ​សរសើរ​នោះ​ទេ។

ការទទួលស្គាល់ភាពងាយរងគ្រោះទៅវិញទេ ដែលធ្វើឱ្យនាងកាន់តែរឹងមាំ។ Sulli បាន​សញ្ជឹង​គិត​ពី​អនាគត​របស់​នាង ដោយ​ទទួល​ស្គាល់​ថា​នាង​មិន​ដឹង​ថានឹង​​មាន​អ្វី​កើតឡើងនោះ​ទេ។ ប៉ុន្តែ នាងគ្រាន់តែចង់​រស់​នៅឲ្យល្អ ចង់​មាន​សុខភាព​ល្អ និងជីវិត​មាន​ស្ថិរភាព"។

Sulli បញ្ចេញការតស៊ូរបស់នាង ហើយបានសារភាពថា «តាំងពីខ្ញុំនៅក្មេងមក ខ្ញុំមានអារម្មណ៍ថាត្រូវបានបង្ខាំងដោយពាក្យ 'ស្អាត' ។ នៅពេលណាដែលមនុស្សនិយាយថា 'អ្នកស្អាត' ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកគេនិយាយមកខ្ញុំ។ ខ្ញុំចង់ដឹងថាតើគំនិតអ្វីខ្លះដែលនាំឱ្យពួកគេហៅខ្ញុំថាស្អាត។ វាមានអារម្មណ៍ថាខ្ញុំត្រូវបានគេរំពឹងថានឹងធ្វើតែចរិតល្អ ហើយប្រសិនបើខ្ញុំ មិន​សូវ​ស្អាត​ មិនល្អដូច​កូន​ក្មេង​ទេ ខ្ញុំ​នឹង​ជួប​បញ្ហា»។

ដើមឡើយ ស៊េរីវីដេអូនេះត្រូវបានគ្រោងជាមួយនឹងការរួមបញ្ចូលគ្នានូវខ្សែភាពយន្តខ្លីជាច្រើន។ ប៉ុន្តែអស់រយៈពេលជា​យូរដោយសារតែវីដេអូ វានៅតែមិនទាន់ពេញលេញ ពោលគឺនៅខ្វះចំណុចខ្លះ ទើបវីដេអូត្រូវ​បន្លាយ។ ឥឡូវនេះ វាត្រូវបានចេញផ្សាយជាសាធារណៈបន្ទាប់ពីបួនឆ្នាំ ក្រោយ Sulli ទទួលមរណៈភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទថ្មី