- 2023-11-23 02:42:53
- ជីវិតតារា
Sulli ត្រូវគេចោទថាក្បត់ក្រុម ទាំងដែលខ្លួនជាជនរងគ្រោះសុទ្ធសាធដោយសារមហាជន
- 2023-11-23 02:42:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sulli ត្រូវគេចោទថាក្បត់ក្រុម ទាំងដែលខ្លួនជាជនរងគ្រោះសុទ្ធសាធដោយសារមហាជន
ចន្លោះមិនឃើញ
រម្លឹកទៅកាលពីឆ្នាំ ២០១៤ ក្រុម f(x) មានការតស៊ូកាន់តែខ្លាំង នៅពេលដែល Sulli ប្រកាសពីការផ្អាកការងារក្រុមមួយរយៈដោយសារតែ «រាងកាយចុះខ្សោយ ឯផ្លូវចិត្តក៏មានបញ្ហា បណ្ដាលមកពីពាក្យចចាមអារ៉ាម និងមតិអាក្រក់ៗ» ខណៈពេលដែលក្រុមកំពុងមមាញឹកក្នុងការ Promote ស្នាដៃបទថ្មីគឺ «Red Light»។
ជាមួយគ្នានោះ មុនពេល Sulli ឈប់សម្រាក តារាស្រីរូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសរាប់មិនអស់ ដូចជាការមិនសហការជាមួយសមាជិក ឬនាំគ្នាចោទថានាងសម្ដែងខ្ជិលៗ។ មិនយូរប៉ុន្មាន មួយឆ្នាំក្រោយមក នាងក៏បានចាកចេញពីក្រុមជាផ្លូវការ។
សកម្មភាពរបស់ f(x) ត្រូវបានជាប់គាំង ខណៈដែល Sulli ក៏មានស្នេហាជាមួយ Choiza ដូច្នេះនៅក្នុងក្រសែភ្នែកមនុស្សជាច្រើន ចាត់ទុក Sulli ប្រៀបដូច "ឧក្រិដ្ឋជន" ដែលក្បត់មិត្តរួមក្រុម ដែលនាំឱ្យក្រុមទាំងមូលបែកខ្ញែក។ តារាស្រីរូបនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន រិះគន់យ៉ាងខ្លាំង រហូតដល់នាងសម្រេចបញ្ចប់ជីវិត។
ប៉ុន្តែទោះជាយ៉ាងណា ស្ថិតក្នុងវីដេអូ ឯកសារចុងក្រោយ Persona: Sulli តារាស្រីកើតឆ្នាំ ១៩៩៤ រូបនេះបានលាតត្រដាងការពិតតាមរយៈគ្មានសល់នូវអ្វីដែលនាងបានជួប។ ក្នុងវីដេអូ នាងបានលើកឡើងពីអនុស្សាវរីយ៍របស់នាងជាមួយក្រុម f(x) ដោយមានអាកប្បកិរិយាគួរឱ្យស្រឡាញ់ខ្លាំងបំផុត និងបាននិយាយពាក្យស្រឡាញ់ជាប់មាត់ទៅកាន់សមាជិករហូត។ សមាជិកក្រុមបានលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យស៊ូនឹងការលំបាករួមគ្នា ដូច្នេះកាន់តែមិនសមទំនងឡើយ ដែលមហាជននាំគ្នាចោទ Sulli ក្បត់ក្រុម។
បន្ទាប់ពីរយៈពេល ៤ ឆ្នាំ វីដេអូចុងក្រោយ Persona: Sulli ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ ខ្សែវីដេអូនេះគឺជាការងារសិល្បៈចុងក្រោយរបស់ Sulli ដោយបង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនដែលនាងមិនធ្លាប់បង្ហាញជាសាធារណៈពីមុន។ នៅក្នុងវីដេអូ នាងបានបង្ហាញពីគំនិត ឬការយល់ចិត្តអំពីការបញ្ចេញមតិមិនល្អ ការសោកសៅក្នុងចិត្តនាង និងការដែលនាងត្រូវបានគេគ្រប់គ្រងក្នុងនាមជាតារា។
ក្នុងមួយជីវិតរបស់នាង Sulli ត្រូវបានទស្សនិកជនជាច្រើនយល់ច្រឡំថាជាមនុស្សស្រីដែលចូលចិត្តទាក់ទាញចំណាប់អារម្មណ៍។ មកទល់នឹងពេលនេះ អ្នកដឹកនាំរឿង Jung Yoon Suk បានបង្ហើបពីបុគ្គលិកលក្ខណៈពិតរបស់តារាស្រីហើយ។ ដូច្នោះ Sulli គឺជាមនុស្សម្នាក់ដែលពូកែ ជាធនធានដ៏ពិសេសសម្រាប់ពិភពសិល្បៈ ហើយតែងតែស្តាប់អ្នកដទៃជានិច្ច។ នាងរួសរាយរាក់ទាក់ និងមានភាពកក់ក្តៅ ខុសពីរូបភាពរបស់នាងដែលមហាជនសម្លឹងមក៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB