• 2024-01-18 02:39:34
  • ជីវិតតារា

ទាំងឆ្លាត សង្ហា ម៉ឺងម៉ាត់ការងារ នេះហើយផលិតករវ័យក្មេង កូនប្រុសរបស់ផលិតករជើងចាស់ ឆាយ បូរ៉ា

  • 2024-01-18 02:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តរឿង «អ៊ំចន ម៉ែដោះ» ក្លាយជា​ភាពយន្តថ្មី​មួយទៀត​កើតចេញពីស្នាដៃផលិតរឿងរបស់ លោក ឆាយ បូរ៉ា ផលិតកររឿងដ៏ឆ្នើមរបស់កម្ពុជា ដែលធ្លាប់បាន​សាង​ភាពជោគជ័យ និងមុខមាត់ជូនជាតិជា​ច្រើន តាមរយៈភាពយន្តល្បីៗនាពេលកន្លងមក។ ប៉ុន្តែអ្វី​ដែល​ពុំអាច​មើលរំលងបាននោះ រឿងថ្មីនេះ ក៏ជាការ​សហការផលិតរបស់កូនប្រុសបង្កើតរបស់លោកផងដែរ គឺ លោក ឆាយ បូរ៉ាពី

លោក ឆាយ បូរ៉ាពី បាន​ទទួល​បាន​ឱកាសពិសេសសាងស្នាដៃរួមគ្នាជាមួយនឹងលោកឪពុក ក្នុងការ​ផលិត​និងដឹកនាំរឿង «អ៊ំចន ម៉ែដោះ»។ ថ្វីដ្បិតស្ថិតក្នុង​វ័យក្មេង ប៉ុន្តែមហាជនជា​ច្រើនមាន​ការរំពឹង​ទុកខ្ពស់ទៅលើទឹកដៃរបស់លោក ដោយសារមានឪពុកជាជើងខ្លាំងប្រចាំវិស័យស្រាប់។

ផ្អែកតាម​ការបញ្ជាក់របស់លោក ឆាយ បូរ៉ា បាន​ឲ្យដឹង​ថា កូន​ប្រុសរបស់លោក គឺ ឆាយ បូរ៉ាពី (ឈ្មោះ​ក្រៅ Dale) ធ្លាប់​មាន​បទពិសោធផលិតរឿងខ្លីៗបាន​ ៤ រឿងហើយ។ រីឯភាពយន្តខ្នាតធំវិញ លោកបានធ្វើជាជំនួយការដឹកនាំរឿង ចំនួន ២ រឿង និងដឹកនាំរួម ១ រឿង ជាមួយឪពុក គឺរឿង «អ៊ំចន ម៉េដោះ» នេះហើយ។ លោកបាន​បញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត មុខជំនាញ ផលិតភាពយន្ត (Filmmaking) ពីសាកលវិទ្យាល័យ Middlesex University នៅចក្រភពអង់គ្លេស។ ត្រឹមចំណេះជំនាញពីវិស័យភាពយន្ត មិនទាន់គ្រប់គ្រាន់ទេ សម្រាប់អ្នកកំលោះ បូរ៉ាពី​ ព្រោះលោកក៏បាន​បន្ថែម​ជំនាញមួយទៀតដែរ នោះគឺផ្នែក ហិរញ្ញវត្ថុ

និយាយពីការងារវិញ ក្រៅពីជាផលិតករកុន ស្នងតំណែងឪពុក កូនប្រុសត្រកូលឆាយ រូបនេះ ហើយក៏បានប្រឡូកចូលក្នុងវិស័យជំនួញជួញដូរខ្លះដែរ។ ការអធិប្បាយពេល​នេះ ក៏បញ្ជាក់ច្បាស់ពេក​ទៅហើយថា បូរ៉ាពី ជាធនធានដ៏សកម្ម ពោលគឺចូលចិត្តចាប់យកឱកាសដែលនៅនឹងមុខមិនឲ្យរំផុត ឡើយ។ បូកផ្សំនឹង​ចរិតបែប​ម៉ឺងម៉ាត់ ឲ្យតម្លៃការងារ និងរូបរាងស្រស់សង្ហា បូរ៉ាពី ក៏ត្រូវបានមហាជនកោតសរសើរមិនតិចទេ ថាមានភាពខ្លាំងពីក្នុង មិនចាញ់ឪពុកឡើយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី