• 2024-01-17 03:03:06
  • ជីវិតតារា

អានសម្រង់សម្ដីទាំងនេះរបស់ Jin ហើយ ដូចគ្រវាត់សម្ពាយស្ត្រេសចោលអស់ពីខ្លួន

  • 2024-01-17 03:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតជីវិតរបស់មនុស្សម្នាក់ៗ ពោរពេញទៅដោយរសជាតិគ្រប់សព្វ តាំងពីសប្បាយ កើតទុក្ខ លាយឡំគ្នា។ ប៉ុន្តែបើទោះបីជា ត្រូវ​ឡើងចុះយ៉ាងណា អ្នក​ត្រូវ​ចាំ​ថា ជីវិតត្រូវតែដើរទៅមុខជានិច្ច ដរាបណានៅមានដង្ហើម។

ចំពោះ Kim Seokjin គឺជាមនុស្សបែបនេះដែលអាចធ្វើអោយអ្នកសើចគ្រប់ពេលដែលអ្នកចង់បាន។ សមាជិក BTS រូបនេះ តែងបញ្ចេញសេចក្តីស្រឡាញ់ និងភាពសប្បាយរីករាយទៅកាន់មនុស្សជុំវិញខ្លួន។

ដូច្នេះ នៅពេលណាដែលអ្នកត្រូវការហេតុផល ដើម្បីញញឹម សូមទុកឲ្យតារាប្រុស​ម្នាក់នេះជា​អ្នក​លួងលោម ព្រោះលោកក៏អាចជាប្រភពនៃការសើចរបស់អ្នក។ ទាំងនេះគឺជាសម្រង់សម្ដីទាំង របស់ Jin ដែលបង្កប់អត្ថន័យនៃសុភមង្គលយ៉ាងល្អឥតខ្ចោះ៖

១. "ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​វង្វេង​ ពេល​ប្រឈម​មុខ​នឹង​ភាព​មិនច្បាស់លាស់ណាមួយ ឬ​សម្ពាធ​ក្នុង​ការ​ចាប់​ផ្តើម​អ្វី​ដែល​ថ្មី កុំ​ប្រញាប់​ប្រញាល់ពេកអី។ អ្នក​អាច​រក​ឃើញ​ពេល​ណា​មួយ​អាច​ប្រែ​ក្លាយ​ទៅ​ជា​ឱកាសល្អបាន"

២. “មានពេលខ្លះដែលចិត្តរបស់ខ្ញុំរញ៉េរញ៉ៃណាស់ ប៉ុន្តែខ្ញុំព្យាយាមស្វែងរកហេតុផល និងដោះស្រាយវា មុនពេលដែលវាក្លាយជាកង្វល់ធំ”

៣. “បារម្ភ? មនុស្សគ្រប់គ្នាតែងមានការព្រួយបារម្ភ។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​បន្តិច​នៅ​ពេល​ដែល​អ្នក​កប់វាក្នុងចិត្ត ប៉ុន្តែ​រឿងទាំងនោះនឹង​កន្លង​ផុត​ទៅ ហើយ​មិន​យូរ​ប៉ុន្មាន​ អ្នកនឹង​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ម្ដង​ទៀត"

៤. “អ្វីគ្រប់យ៉ាងនឹងក្លាយជារឿងអាក្រក់នៅពេលដែលអ្នកគិតអវិជ្ជមាន! ប៉ុន្តែនៅពេលអ្នកគិតវិជ្ជមាន អ្វីៗនឹងប្រសើរឡើង"

៥. “យើងទាំងអស់គ្នានិយាយភាសាផ្សេងៗគ្នា! យើងទាំងអស់គ្នាមានវប្បធម៌ផ្សេងៗគ្នា! ប៉ុន្តែ​យើង​ចែករំលែក​រឿង​មួយរួមគ្នា — ហើយ​នោះ​គឺជា​អារម្មណ៍​នៃ​សុភមង្គល​»"

៦. “វត្តមានរបស់អ្នកអាចផ្តល់សុភមង្គលដល់នរណាម្នាក់។ ខ្ញុំសង្ឃឹមថាអ្នកចងចាំវាទុក"

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់