• 2024-01-23 08:11:13
  • ជីវិតតារា

ប្រឡូកក្នុងអាជីពចម្រៀងជាង ២០ឆ្នាំ ខេមរៈ សិរីមន្ដ ថាមិនទាន់គ្រប់គ្រាន់ ត្រូវបន្ថែមចំណុចទាក់ទាញមួយទៀត

  • 2024-01-23 08:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះខ្លាំងលើបទ “Call Me PAPA”នៅក្នុងស្រុក ហើយបច្ចុប្បន្នបានបញ្ចេញទៅក្រៅប្រទេសទៀតនោះ ម្ចាស់ស្នាដៃ និងជាម្ចាស់សំនៀង គឺលោក ខេមរៈ សិរីមន្ដ បានបង្ហាញគោលបំណងរបស់ខ្លួន ថានឹងបញ្ចេញបទចម្រៀងទៅក្រៅប្រទេសឲ្យបានច្រើន។ ប៉ុន្ដែលោកយល់ថា បច្ចុប្បន្នមានជំនាញច្រៀងតែមួយមុខនោះ គឺមិនគ្រប់គ្រាន់ឡើយ ត្រូវមានធាតុផ្សំជាច្រើនទៀតទើបអាចនាំសិល្បៈខ្មែរទៅកាន់លើឆាកអន្ដរជាតិបានកាន់តែច្រើន។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាចម្រៀងរូបនេះ បានបង្ហោះសារយ៉ាងខ្លី ដោយភ្ជាប់ជាមួយរូបថតបង្ហាញរាងប្រលែងខ្លួនមួយកំណាត់លើ អមដោយរូបថតតារាប្រុសបរទេសម្នាក់ទៀត។ លោកបញ្ជាក់ថា៖ “ជួបជាមួយពួកខ្ញុំទាំងពីរ នៅកោះពេជ្រ ថ្ងៃ២៧ មករា ឆ្នាំ២០២៤ នេះក្នុងកម្មវិធី Idol concert”។

តារាចម្រៀង ខេមរៈ សិរីមន្ដ នៅតែរក្សាការហាត់ប្រាណ ដើម្បីឲ្យរាងស្អាត ដោយជាញឹកញយគេឃើញលោកនៅក្នុងក្លឹបហាត់ប្រាណ។ ថ្មីៗនេះ គេឃើញលោកបង្កើនការហាត់ប្រាណទ្វេដង ដើម្បីសុខភាពផង និងដើម្បីបានរាងស្អាតផង ដោយលទ្ធផលជាក់ស្ដែងគេអាចឃើញរូបរាងយ៉ាងសង្ហាររបស់លោកក្នុងMV របស់លោកមួយ គឺបទ “Call Me PAPA”។

ថ្មីៗនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់លោក ចាប់អារម្មណ៍កាន់តែខ្លាំងលើសាច់ដុំដៃ និងសាច់ដុំក្បាលពោះរបស់លោក តាមរយៈការដើរតួឯកក្នុងបទបែបរ៉េបមួយបទ ត្រូវចិត្ដយុវវ័យភាគច្រើន។ ទន្ទឹមគ្នានេះ អ្នកគាំទ្រក៏ចង់ឃើញលោកច្រៀង ឬចេញMV ថ្មីៗទៀត ដែលច្រៀង និងសម្ដែងដោយរូបលោកផ្ទាល់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

មតិយោបល់