- 2024-02-14 04:48:09
- ជីវិតតារា
សរុបតាំងពីទាក់ទងបែប Private រហូតបង្ហាញលះៗ ស្នេហា Selena និងគូស្នេហ៍ថ្មី Benny យ៉ាងណាខ្លះ?
- 2024-02-14 04:48:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបតាំងពីទាក់ទងបែប Private រហូតបង្ហាញលះៗ ស្នេហា Selena និងគូស្នេហ៍ថ្មី Benny យ៉ាងណាខ្លះ?
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០២៣ Selena Gomez បានទម្លាយការពិតទៅកាន់អ្នកគាំទ្រ បញ្ជាក់ថាទីបំផុតនាងរកអ្នកស្អំបេះដូងបានហើយ គឺជាមួយនឹងផលិតករតន្ត្រី Benny Blanco ពេលនាងសរសេរ Comment ថា៖ «គាត់គឺពិតជាអ្វីគ្រប់យ៉ាង ក្នុងបេះដូងខ្ញុំ» ក្រោយមានព័ត៌មានចចាមអារ៉ាមពីរឿងពួកគេទាំងពីរ។
ដូច្នេះខាងក្រោមនេះគឺជាអ្វីគ្រប់យ៉ាងដែលគ្រប់គ្នាបានឃើញនឹងភ្នែក តាមរយៈពេលវេលាជាក់លាក់ពីទំនាក់ទំនងស្នេហារបស់ តារាចម្រៀងកើតឆ្នាំ ១៩៩២ និងគូស្នេហ៍ថ្មីថ្មោង តាំងពីដំបូងដល់ពេលនេះ៖
ខែតុលា ឆ្នាំ ២០១៥៖ Selena និង Benny បានសហការចេញបទរួមគ្នាជាលើកដំបូង
ការជួបគ្នាលើកដំបូងនេះ ពួកគេបានរួមគ្នាផលិតអាល់ប៊ុមទោលទី ២ របស់ Selena មានឈ្មោះថា «Rival»។ សម្រាប់អាល់ប៊ុមនេះ Benny បានផលិតបទ "Kill Em with Kindness” និង "Same Old Love”។
ខែមីនា ឆ្នាំ ២០១៩៖ Selena សហការជាមួយ Benny ជាថ្មីជាមួយបទ "I Can’t Get Enough”
ថ្ងៃទី២៥ ខេសីហា ឆ្នាំ ២០២៣៖ Selena ចេញបទថ្មី "Single Soon”
ជាមួយនឹងការចេញបទថ្មីនេះ Selena ចង់បញ្ជាក់ថា ពេលនោះនាងមានសេរីភាពពេញលេញក្នុងនាមជាមនុស្សនៅលីវ គ្មានដៃគូណាមួយឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បទនេះនាងក៏បានផលិតក្នុង Studio របស់ Benny ដែរ។
ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣៖ Selena បង្ហោះវីដេអូលើ TikTok បង្ហាញតម្រុយពីមិត្តប្រុស
ពេលនោះនាងហាក់ដូចជាចង់បញ្ជាក់ថា ខ្លួនកំពុងមានស្នេហាហើយ ព្រោះដ្បិតជាវីដេអូធម្មតា ប៉ុន្តែវាក្លាយទៅជារឿងគួរឲ្យសង្ស័យ ពេលនាងនិយាយថា "ទាយមើល៍! អ្នកណាមានសង្សារ? មិនមែនខ្ញុំទេ B**ch!”
ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣៖ Benny បានចូលរួមកម្មវិធី Rare Beauty Impanct Fund Benefit
នៅថ្ងៃនោះ Selena បានរៀបចំកម្មវិធីរបស់មូលនិធិ ដើម្បីជួយដល់យុវជនដែលមានបញ្ហាផ្លូវចិត្តនៅក្នុងរដ្ឋ Los Angeles ហើយក៏មានការចូលរួមពីមនុស្សសំខាន់ Benny Blanco ដែរ។
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ Selena លើកពីឈ្មោះ Benny លើ Instagram
មួយសប្ដាហ៍ក្រោយ បន្ទាប់ពីស្ងាត់លើបណ្ដាញសង្គម នាងបានវិលមកវិញ ដោយជួយផ្សព្វផ្សាយសៀវភៅធ្វើម្ហូបរបស់ Benny មានចំណងជើងថា Open Wide។
ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ព័ត៌មានស្នេហាទាក់ទងនឹង Selena និង Benny ក៏ចាប់ផ្ដើមផ្ទុះឡើង
គ្រប់យ៉ាដូចជាត្រូវបានមានពន្លឺបន្តិចម្ដងៗ។ កាន់តែគួរឲ្យសង្ស័យនោះ គឺនៅពេលគេបានឃើញ ម្ដាយរបស់ Selena ចុច Follow គណនី Instagram របស់ Benny ទៀត។
ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣៖ Selena ទទួលស្គាល់ពីទំនាក់ទំនងស្នេហាជាមួយនឹង Benny
សាមីខ្លួនលែងរក្សាទុកព័ត៌មាននេះទៀតហើយ ដោយ Selena បាន Post រូប Selfie សខ្មៅ លើ Instagram ជារូបកើយទ្រូងសំណព្វចិត្ត Benny។ ក្នុងថ្ងៃតែមួយ នាងបាន Comment លើ Post មួយ ដោយសរសេរថា «គាត់ពិតជាអ្វីគ្រប់យ៉ាងក្នុងបេះដូងខ្ញុំ»។ នាងបានបន្តថា៖ «គាត់ នៅតែល្អជាងអ្នកណាទាំងអស់ដែលខ្ញុំធ្លាប់បានទាក់ទងជាមួយ! នេះជាការពិត!»
ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២៣៖ Selena បង្ហាញចិញ្ជៀនរូបអក្សរ B
មួយថ្ងៃក្រោយនាងបង្ហាញគ្រប់យ៉ាងពីការពកត នាងក៏បានបង្ហោះរូបជាច្រើនសន្លឹក ជារូបចិញ្ជៀនអក្សរ B ដែលគ្រប់គ្នា គិតថាតំណងឲ្យ "Benny”
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣៖ Benny បង្ហោះរូបលើ Instagram ដោយមាន Selena
ពេលជីវិតចាប់ផ្ដើម Pink ហើយគ្រប់យ៉ាងក៏ត្រូវបានបង្ហាញ ដូច្នេះមិនមានរឿងអ្វីដេលពួកគេត្រូវលាក់បាំងទៀតឡើយ។ Benny បានបង្ហោះរូប Selena ពីក្រោយ ហើយពេល Selena បង្ហោះរូប លោកក៏បានចូល Comment រូប Emoji ភ្នែកបេះដូងផងដែរ។
ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហោះរូបជាមួយ Benny
ពេលនេះដល់ពេលនាងត្រូវបង្ហោះរូបជាមួយ Benny ម្ដងវិញ។ ទោះបីជារូបស-ខ្មៅ ប៉ុន្តែវាច្បាស់ពេកទៅហើយក្នុងរូបពួកគេបានឱបគ្នា ដែលបង្ហាញពីស្នាមញញឹមមិនអាចកាត់ថ្លៃបាន បញ្ជាក់ថាតារចម្រៀងរូបនេះមានក្ដីសុខកម្រិតណា។
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣៖ Selena បង្ហាញរូបមិត្តប្រុសជាថ្មី ដោយលើកនេះ Benny ឱបពីក្រោយមួយទំហឹង ថតជាមួយមិត្តផ្សេងទៀត
ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហាញតម្រុយពីទំនាក់ទំនងស្នេហាក្នុងបទសម្ភាស ដោយមិនបង្ហើបឈ្មោះខាងប្រុស
នាងបាននិយាយទៅកាន់ ទស្សនាវដ្ដី Vogue México y Latinoamérica ថា៖ **«និយាយតាមត្រង់ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍មនុស្សល្អម្នាក់! វារាងពិបាកបន្តិចដែរក្នុងការស្វែងរកអ្នកដែលអាចស្ដាប់អ្នក និងបារម្ភពីអ្នក ប៉ុន្តែខ្ញុំដឹងថានៅពេលវាកើតឡើងមែន វានឹងក្លាយជារឿងអស្ចារ្យ ហើយអ្នកនឹងចង់ឲ្យវានៅតែល្អបែបនេះរហូត»។ **
ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣៖ Selena បង្ហោះរូបជាមួយនឹង Benny ពេលណាត់ជួបគ្នានៅសាលពិព័រណ៍ “Luna Luna: Forgotten Fantasy” ទីក្រុង Los Angeles
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣៖ Selena បង្ហោះរូប Benny ឱបជាថ្មី
ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤៖ Benny សាទរឆ្នាំថ្មី ដោយបង្ហោះរូប Selena
ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៤៖ Benny និង Selena ទៅចូលរួមទស្សនាការប្រកួត Lakers ហើយក៏ជាលើកដំបូងដែលពួកគេបង្ហាញមុខរួមគ្នាជាសាធារណៈដែរ
ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤៖ ពួកគេបានថើបគ្នា បន្ទាប់ពីចប់កម្មវិធី Golden Globes ហើយរូបថតក៏ត្រូវបានបង្ហោះពេញៗ Instagram ដែរ
ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤៖ Benny បង្ហាញការគាំទ្រ Selena នៅក្នុងកម្មវិធី Emmys
ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤៖ ពួកគេដើរលេងជាមួយគ្នានៅ Disneyland
ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤៖ Selena បង្ហោះរូបនាងគេងលើគ្រែ ហើយរូបនោះគឺ Benny ជាអ្នកថតឲ្យ
ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤៖ Selena បង្ហោះរូបថើបគ្នាជាមួយ Benny
ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ Selena បង្ហោះរូបជាមួយ Benny ដោយភ្ជាប់ Caption ថា «My bes fwend»
ស៊េរីរូបភាពដែលត្រូវបានបង្ហាញជាលើកដំបូង លើគណនីរបស់នាងផ្ទាល់ដែលពុំមែនជា Story និងជាការបញ្ជាក់កាន់តែច្បាស់ថា នាង និង Benny កំពុងមានក្ដីសុខជាមួយគ្នាកម្រិតណា៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB